មកដល់ថ្មីទៀតហើយ ! សម្រាប់អតិថិជនទាំងអស់ដែលចូលចិត្តឧបករណ៍ accessories ថ្មីៗ ស្អាតៗ និងប្លែកៗសម្រាប់ប្រើប្រាស់ជាមួយនឹងទូរស័ព្ទ iPhone របស់ខ្លួនឱ្យកាន់តែមានភាពស្រស់ស្អាត ទាក់ទាញ ហើយនឹងរឹតតែមានភាពសំបូរបែបថែមទៀតនោះ នឹងមានអារម្មណ៍រំភើបរីករាយ ដោយសារតែនៅថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ធ្នូ ២០១៥ ខាងមុខនេះ ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំមានសិទ្ធិស្របច្បាប់នាំចូល និងចែកចាយផលិតផល Apple និងឧបករណ៍ accessories ម៉ាកល្បីៗជាច្រើនប្រភេទ បានប្រកាសផ្តល់ជូននូវតម្លៃពិសេសទៅលើឧបករណ៍ accessories ជាច្រើនប្រភេទ រួមមានដូចជា ស្រោមការពារទូរស័ព្ទ iPhone ថ្មជំនួយ Powerbank និងឧបាល័របំពងសម្លេងជាដើម ជូនដល់អតិថិជនរបស់ខ្លួន។
ក្រុមហ៊ុន iOne បានបញ្ជាក់ថា កម្មវីធីពិសេសនៅក្នុងរយៈពេលបីថ្ងៃនេះ គឺមានផ្តល់ជូនតែនៅសាខា iOne សាខាផ្សារសុវណ្ណាមួយប៉ុណ្ណោះ។ សម្រាប់ស្រោមការពារទូរស័ព្ទ iPhone គឺក្រុមហ៊ុនមានផ្តល់ជូនតម្លៃចាប់ពី៥ដុល្លារឡើងទៅ មានច្រើនប្រភេទ ច្រើនម៉ូដែល និងសុទ្ធសឹងតែជាម៉ាកល្បីៗកំពុងពេញនិយមពីសំណាក់អ្នកប្រើ ប្រាស់ ហើយជាពិសេសចំពោះឧបករណ៍បំពងសំឡេងវិញ គឺក្រុមហ៊ុនផ្តល់ជូននៅក្នុងតម្លៃត្រឹមតែ៣៥ដុល្លារប៉ុណ្ណោះ គឺពិតជាមិនធ្លាប់មានពីមុនមកនោះទេ ហើយក្រៅពីឧបករណ៍ acessories ថ្មីៗខាងលើនេះ ក្រុមហ៊ុន iOne ក៏មាននាំមកនូវផលិតផលថ្មីៗជាច្រើនទៀត សម្រាប់ជាជំរើសរបស់អតិថិជនទាំងអស់ដែលបានអញ្ជើញមកទស្សនា និងជាវផលិតផលនៅក្នុងឱកាសនោះផងដែរ។ ហេតុដូច្នេះហើយ កុំឱ្យឱកាសនេះកន្លងហួសឱ្យសោះ សូមអញ្ជើញមកទទួលយកនូវការផ្តល់ជូនដ៏ពិសេសនេះទាំងអស់គ្នា ។
សម្រាប់ព័ត៌មានលំអិតទាក់ទងជាមួយនឹងកម្មវីធីផ្តល់ជូននូវជាពិសេសនេះ សូមទំនាក់ទំនងក្រុមហ៊ុន iOne តាមរយៈលេខទូរស័ព្ទ ០២៣ ៩៩ ៣១ ៨១ ឬចូលទៅកាន់គេហទំព័រ www.ione2u.com ឬក៏ចូលទៅកាន់បណ្តាញសង្គម www.facebook.com/iOneCambodia ។
ចែករំលែកព័តមាននេះ