រាជធានីភ្នំពេញ ៖ ស្ត្រីមេការខារ៉ាអូខេម្នាក់បានព្យាយាមអារ.កដៃ ហើយយកកូនកន្សែងទៅចង.កធ្វើអត្តឃាតខ្លួនឯងស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួនដោយសារតែតូចចិត្តសង្សារសុំបែក ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨ និង២៥នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងបន្ទប់លេខ២១០ ជាន់ទី២ ផ្ទះលេខ១១B ផ្លូវលេខ១០១ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ហង្ស តុលា អាយុ២៨ឆ្នាំ មុខរបរជាមេការខារ៉ាអូខេ ត្រូវបានគេប្រទះឃើញចង.កធ្វើអត្តឃាតខ្លួនឯងស្លាប់បាត់បង់ជីវិតនៅពេលដែលមិត្តភក្តិបញ្ជូនទៅធ្វើការជួយសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ប្រភពបានឲ្យដឹងទៀតថា ដោយបាត់មិនឃើញនារីរងគ្រោះចេញពីបន្ទប់ប៉ុន្មានថ្ងៃមកហើយ ក៏មានការសង្ស័យ មិត្តភក្តិម្នាក់ក៏បានឡើងទៅគោះទ្វារតែមិនមានអ្នកណាម្នាក់បើក ក៏នាំគ្នាគាស់ទ្វារទម្លាយចូលទៅក្នុងបន្ទប់ក៏បានប្រទះឃើញរូបនាងយកកូនកន្សែងចង.កភា្ជប់ទៅនឹងឆ្អឹងរីដូបង្អូច ពេលនោះក៏បានកាត់ផ្តាច់ និងបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតទាំងយប់ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា នៅពេលដែលមិត្តភក្តិបញ្ជូននារីរងគ្រោះទៅដល់មន្ទីពេទ្យភ្លាមនោះ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា នារីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ក្រោយបានដឹងថា នារីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយនោះ សពរបស់នារីរងគ្រោះក៏យកទៅតម្កល់ទុកនៅក្នុងសាលតម្កល់សពរបស់មន្ទីពេទ្យកាល់ម៉ែត ដើម្បីរង់ចាំកម្លាំងមានសមត្ថកិច្ចជំនាញចុះមកធ្វើការត្រួតពិនិត្យ និងធ្វើកោសលវិច្ច័យជាបន្ត ។
ប្រភពពីមិត្តភក្តិនារីរងគ្រោះម្នាក់បានឲ្យដឹងថា ការចង.កធ្វើអត្តឃាតខ្លួនឯងរបស់នារីរងគ្រោះនេះ គឺដោយសារតែបុរសជាប្រុសស្នេហ៍របស់នាងដែលបានស្រឡាញ់គ្នាអស់រយៈពេលជាយូរមកហើយនោះបានផ្តាច់ទំនាក់ទំនងស្នេហាជាមួយនឹងនាង ទើបនាងតូចចិត្តសម្រេចចង.កធ្វើអត្តឃាតបែបនេះ ។
លុះព្រឹកឡើងថ្ងៃទី០១ធ្នូ កម្លាំងមានសម្ថកិច្ចបានចុះទៅធ្វើកោសលវិច្ច័យទៅលើសពរបស់នារីរងគ្រោះបានឃើញថា នាងពិតជាបានស្លាប់បាត់បង់ជីវិតដោយសារចង.កសម្លាប់ខ្លួនឯងពិតមែន មិនតែប៉ុណ្ណោះក៏បានប្រទះឃើញមានស្នាមអារ.កដៃខាងស្តាំផងដែរមុននឹងនាងធ្វើការចង.កនេះ ។
ក្រោយពេលឆ្លងកាត់ការត្រួតពិនិត្យ និងធ្វើកោសលវិច្ច័យទៅលើសាកសពរបស់នារីរងគ្រោះរួចហើយ កម្លាំងមានសមត្ថកិច្ចក៏បានប្រគល់សពរបស់នារីរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅក្នុងវត្តអង្គតាមិញទៅតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ