ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​ខ្លួន​ជន​សង្ស័យ​​​​​១១​នាក់ ​ពី​បទ​​ចោរ​កម្ម​ក្នុង​ថ្ងៃបុណ្យ​អុំទូក​​នៅ​​​ខេត្តសៀមរាប

8 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​​​ខេត្ត​ ​ចុះ​ប្រ​តិប​ត្តិ​ការ​អនុវត្ត​វិធានការ​បង្ការ​បទល្មើស ដើរ​ល្បាត​ការពារ​ក្នុង​ពិធី​ថ្ងៃ​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក ​និង​សំពះ​ព្រះ​ខែ

ខេត្តសៀមរាប ​៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​​​ខេត្ត​ ​ចុះ​ប្រ​តិប​ត្តិ​ការ​អនុវត្ត​វិធានការ​បង្ការ​បទល្មើស ដើរ​ល្បាត​ការពារ​ក្នុង​ពិធី​ថ្ងៃ​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក ​និង​សំពះ​ព្រះ​ខែ ​​​ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៥ ​វិច្ឆិកា​ ​២០១៥ ​ឃាត់ខ្លួន​មុខសញ្ញា​​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់​ ​​​​​​នៅ​ខេត្ត​សៀមរាប ។

​លោក​វរសេនីយ៍ទោ ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​ខេត្ត​ បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​២៦​ ​វិច្ឆិកា​ នេះ ​ថា លោក​​​ដាក់​បទបញ្ជា​ដល់​កម្លាំង​ក្រោម​ឱវាទ ដើម្បី​ចុះ​ល្បាត ​និង​អនុវត្ត​វិធានការ​បង្ការ​បទល្មើស​ក្នុង​ពិធី​ថ្ងៃ​បុណ្យអុំទូក រហូត​ឈាន​ដល់​​​ឃាត់ខ្លួន​​ជនសង្ស័យ​ប្រុស​ស្រីចំនួន​១១​នាក់ ​​មក​ពី​​ខេត្ត​ផ្សេង​ៗ​គ្នា​​ដោយ​ធ្វើ​សកម្មភាព លូក​ហោ​​ប៉ៅ​ និង​កាត់​ខ្សែ​.ក​​ភ្ញៀវ​ជាតិ-អន្តរជាតិ រួច​នាំ​យក​មក​ការិយាល័យ​នគរបាល​ខេត្ត​​ដើម្បី​សាក​សួរ​ ។

​លោក​​នាយការិយាល័យ​​ បាន​បន្ត​ថា ​ជនសង្ស័យ​​ទាំង​​១១​នាក់​​ ​មាន ​​១/​ឈ្មោះ សុខ ណា​វី ភេទ​ស្រី​ អាយុ​២១​ឆ្នាំ ​​២/ឈ្មោះ សុខ ស្រី​ល័​ក្ខ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ ​(​​​ទាំង​២​នាក់​​ជា​បងប្អូន​មក​ពី​នៅ​​រាជ​ធានី​ភ្នំពេញ ​​​៣/​ឈ្មោះ យឹ​ម សុខ ភេទ​ស្រី​ អាយុ​៥៨​ឆ្នាំ​ ​មក​ពី​ខេត្តឧត្តរមានជ័យ ​​៤/​ឈ្មោះ ចាន់ ភាស់ ហៅ​ស្រី ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ​មក​ពី​រាជ​ធានី​ភ្នំពេញ ​​៥/​ឈ្មោះ ប៊ុ​ន ធឿ​ន​តូ​តា​ល់ ហៅ​អា​តា ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ ​មក​ពីរាជ​ធានី​ភ្នំពេញ​ ​​៦/​ឈ្មោះ កាន់ នាង ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ ​មក​ពី​ខេត្តតាកែវ ​​៧/​ឈ្មោះ ប៊ុត ស្រី​មុំ ហៅ​ទូច ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ ​​​មក​ពី​​រាជ​ធានីភ្នំពេញ​ ​​៨/​ឈ្មោះ ហេង ពៅ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ​មក​ពី​ខេត្តបាត់ដំបង  ​​៩/​ឈ្មោះ ហួ​ន វ​ណ្ណា ភេទ​ប្រុស ​អាយុ​៥៨​ឆ្នាំ ​​មក​ពី​ខេត្តកំពង់ចាម ​១០/​ឈ្មោះ លី តា ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ ​មក​ពី​ខេត្តបាត់ដំបង និង​​​១១/​ឈ្មោះ ច​ន គឹ​ម​អាង ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ​មក​ពី​ខេត្ត​បាត់ដំបង​​ ។​

​​ជនសង្ស័យ​​ទាំង​១១​នាក់ខាងលើ​ ត្រូវ​បាន​​សមត្ថកិច្ច​​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ច្បាប់ ​៕​​