រាជធានីភ្នំពេញ ៖ ប្រភពពីអ្នកយកព័ត៌មាន«កោះសន្តិភាព»ជំហានដំបូងបានឲ្យដឹងថា កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៥ វិច្ឆិកា ២០១៥ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់បានស្លាប់នៅក្នុងបន្ទប់ផ្សារ ក្នុងបូរីញូវថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ផ្សារក្នុងបូរីញូវថោន សង្ស័យត្រូវគេវាយសម្លាប់ ព្រោះមានដំបង និងស្នាមឈាមនៅជាប់ដំបង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់នៅកន្លែងកើតហេតុយកទៅធ្វើការសាកសួរ សង្ស័យជាឃាតករសម្លាប់ស្ត្រីរងគ្រោះ ព្រោះប្រទះឃើញមានឈាមនៅជាប់ជើងស្ត្រីសង្ស័យ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ