អ្នកនិពន្ធ និងជាអ្នកកាសែតជនជាតិបេឡារូសវ័យ៦៧ ឆ្នាំអ្នកស្រី Svetlana Alexievich បានទទួលពានរង្វាន់ណូបែលប្រចាំឆ្នាំ២០១៥ ផ្នែកអក្សរសាស្ត្រ ។
អ្នកស្រី Svetlana Alexievich បានសរសេរសៀវភៅមានចំណងជើងថា «ភាពក្លាហាន និងសេចក្តីឈឺចាប់ក្នុងពេលវេលារបស់ពួកយើង» ។ ស្នាដៃនេះអ្នកស្រីសរសេរជាភាសារុស្ស៊ី ។
អ្នកស្រី Svetlana Alexievich បានក្លាយជាវីរនារីទី១៤ ដែលឈ្នះពានរង្វាន់ណូបែលចាប់តាំងពីប្រទេសបេឡារូស ធ្លាប់ឈ្នះបានរង្វាន់លើកដំបូងក្នុងឆ្នាំ១៩០១ ហើយពានរង្វាន់ចុងក្រោយគេកាលពីឆ្នាំ២០១៣ បានលើនាងអាលីស ម៉ុនរ៉ូ ប្រទេសកាណាដា ។
ក្រៅពីពានរង្វាន់ណូបែលឆ្នាំ២០១៥ លើផ្នែកអក្សរសាស្ត្រ អ្នកស្រី Svetlana Alexievich ក៏ទទួលបានទឹកប្រាក់ជាង១លានដុល្លារ ។
ស្នាដៃអ្នកស្រីSvetlana Alexievich បានឈ្នះការប្រកួតក្នុងចំណោមសៀវភៅរបស់អ្នកនិពន្ធផ្សេងទៀត ដូចជាអ្នកនិពន្ធជនជាតិជប៉ុន ហារ៉ូគី ម៉ូរ៉ាកាមិ, ជនជាតិកេនយ៉ា ងូជីវ៉ា ធីអូហ្គូ និងអ្នកនិពន្ធជនជាតិន័រវែស ចូនហ្វូស ។
និយាយតាមទូរស័ព្ទទៅកាន់ប្រព័ន្ធផ្សព្វ ផ្សាយស៊ុយអែត អ្នកស្រី Svetlana Alexievich ថា «ពានរង្វាន់នេះបានបន្សល់ឱ្យខ្ញុំនូវអារម្មណ៍ស្មុគស្មាញទៅវិញទេ ។ លុយ១លានដុល្លារនេះនឹងទិញសេរីភាពរបស់ខ្ញុំ» ។ អ្នកស្រីរៀបរា៉ប់ពីផលលំបាកក្នុងការនិពន្ធសៀវភៅថា «ខ្ញុំចំណាយពេលយូរ គឺនិពន្ធសៀវភៅពី៥ឆ្នាំទៅ១០ឆ្នាំ ។ ខ្ញុំមានគំនិតពីរសម្រាប់សៀវភៅថ្មី ដូច្នេះខ្ញុំរីករាយនឹងមាន សេរីភាពសរសេរពួកវា» ។
អ្នកស្រី Svetlana Alexievich កើតនៅថ្ងៃទី៣១ ឧសភា ១៩៤៨ នៅក្រុងអ៊ុយក្រែន Ivano-Frankovsk ។ ឪពុករបស់អ្នកស្រីជាជនជាតិបេឡារ៉ូស ចំណែម្តាយជាជនជាតិអ៊ុយក្រែន ។ អ្នកស្រីបានឈប់រៀន ហើយបានធ្វើការជាអ្នករាយការណ៍ឱ្យកាសែតក្នុងស្រុកមួយ។ អ្នកស្រីបាននិពន្ធរឿងខ្លី អត្ថបទព័ត៌មាន និងធ្វើសេចក្តី រាយការណ៍ ៕
ចែករំលែកព័តមាននេះ