ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកនឹង​ក្លាយជា​អាវុធ​ក្នុង​សង្គ្រាម​នៅ​ឆ្នាំ​2022

8 ឆ្នាំ មុន

ដោយសារ​តែ​ប្រជាជន​កើនឡើង​ឆាប់រហ័ស កង្វះ​ទឹក​ស្អាត ភាព​តានតឹង​ក្នុង​សង្គម និង​រដ្ឋាភិបាល​ទន់ខ្សោយ នាំ​ឱ្យ​កើត​មាន​តំបន់​អ​ស្ថិរភាព​នៅ​អាស៊ី​ខាងត្បូង មជ្ឈិម​បូព៌​៌ា និង​អាហ្វ្រិក​ខាងជើង ។

ដោយសារ​តែ​ប្រជាជន​កើនឡើង​ឆាប់រហ័ស កង្វះ​ទឹក​ស្អាត ភាព​តានតឹង​ក្នុង​សង្គម និង​រដ្ឋាភិបាល​ទន់ខ្សោយ នាំ​ឱ្យ​កើត​មាន​តំបន់​អ​ស្ថិរភាព​នៅ​អាស៊ី​ខាងត្បូង មជ្ឈិម​បូព៌​៌ា និង​អាហ្វ្រិក​ខាងជើង ។ បម្រែបម្រួល​អាកាសធាតុ​កាន់តែ​ជះ​ឥទ្ធិពល​ធ្ងន់​ដូច​ជា​គ្រោះ​រាំង​ស្ងួត និង​ទឹកជំនន់​ជាដើម ។

បណ្តា​ប្រទេស​នៅ​ខ្សែទឹក​ខាងលើ​បច្ចុប្បន្ន​នេះ​កំពុង​ប្រើប្រាស់​ប្រភព​ធនធាន​របស់​ពួក​គេ​កាន់តែ​ច្រើន​សម្រាប់​អានុភាព​សេដ្ឋកិច្ច និង​នយោបាយ​ទៅ​លើ​បណ្តា​ប្រទេស​ដែល​នៅ​ក្រោម​ខ្សែទឹក ។ ជាមួយ​គ្នា​នេះ​ដែរ អាង​ស្តុក​ទឹក និង​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​កំពុង​កា្ល​យ​ជា​គោលដៅ​ដោយ​ពួក​ភេរវ​ករ និង​ក្រុម​រដ្ឋ​ផ្តាច់​ការ ។ ការ​ភ័យ​ខ្លាច​ជា​សាធារណៈ​នៃ​ការ​វាយប្រហារ​ទាំងនេះ​គឺ​កំពុង​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ ភ្លាម​ៗ​ដើម្បី​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួក​គេ ។

តំបន់​ពិសេស​ងាយ​នឹង​បង្ក​ជា​ហេតុ​រួម​មាន​ទន្លេ​នី​ល​ប្រទេស​អេ​ហ្សុ​ី​ប​, ស៊ូ​ដង់ និង​ប្រទេស​នៅ​ភាគ​ខាងត្បូង ។  ទន្លេ Tigris និង​ទន្លេ Euphrates ក្នុង​ប្រទេស​អីុ​រ៉ា​ក់ និង​ទន្លេមេគង្គ​ស្ថិត​នៅ​ប្រទេស​ចិន និង​អាស៊ី​អាគ្នេយ៍ ។ ទន្លេ​ហ្ស​ក​ដា​នី​ដែល​បែក​ចែក​ទឹកដី​អុ​ី​ស្រា​អែ​ល និង​ប្រទេស​ប៉ា​ឡេ​ស្ទី​ន ។ ទន្លេ Indus និង​ទន្លេ Brahmaputra ប្រទេស​ឥណ្ឌា ៕