វែកមុខជនសង្ស័យរំលោ.ភក្មេងស្រីជនជាតិព្នងអាយុ១២ឆ្នាំនៅស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យរំលោ.ភក្មេងស្រីអាយុ១២ឆ្នាំ ជនជាតិភ្នងបានសម្រេចនៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា កាលពីថ្ងៃទី២៤ សីហា ២០១៥
ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យរំលោ.ភក្មេងស្រីអាយុ១២ឆ្នាំ ជនជាតិភ្នងបានសម្រេចនៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា កាលពីថ្ងៃទី២៤ សីហា ២០១៥
ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យរំលោភក្មេងស្រីអាយុ១២ឆ្នាំ ជនជាតិភ្នងបានសម្រេចនៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា កាលពីថ្ងៃទី២៤ សីហា ២០១៥ នៅគ្រាដែលក្មេងស្រីរងគ្រោះកំពុងស្ទូចត្រី ត្រូវបានកម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលថ្នាក់ខេត្តចាប់ខ្លួនបានហើយនៅម៉ោងជិត៧យប់ថ្ងៃទី២៥ សីហា ២០១៥។
លោក សូ សុវណ្ណ ស្នងការរងខេត្តបានប្រាប់ឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ញ៉ែម វ៉ាន់នី ស្នងការខេត្តមណ្ឌលគិរីឲ្យធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យក្នុងករណីរំលោភក្មេងស្រីខាងលើនោះ កម្លាំងនគរបាលបានធ្វើការស្វែងរកចាប់ខ្លួនជនសង្ស័យបាន និងនាំខ្លួនទៅសួរនាំនៅអធិការស្រុកកែវសីមា។
លោក សូ សុវណ្ណ បានបញ្ជាក់ទៀតថា ជនសង្ស័យល្មោភកាមរូបនេះ មានឈ្មោះ ឡែម សាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅឃុំជាមួយក្មេងស្រីរងគ្រោះ។ ចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះមែន ហើយនៅថ្ងៃស្អែក ជនសង្ស័យរូបនេះ នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ