ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពិការ​ជើង​បោស​សំរាម​តាម​ផ្លូវ​យក​ប្រាក់​ឱ្យ​ចៅ​រៀន

8 ឆ្នាំ មុន

បុរស​ជនជាតិ​ចិន​អាយុ​៦៩​ឆ្នាំ ដែល​ពិការ​ជើង​ឆ្វេង​បាន​ប្រើ​ឈើច្រត់​ជួយ​ទប់ខ្លួន​ដើម្បី​បោស​សំរាម​តាំងពី​ព្រឹក​ដល់​ល្ងាច យក​ប្រាក់​ចិញ្ចឹម​ចៅ ពិសេស​ផ្គត់ផ្គង់​លើ​ការ​សិក្សា​របស់​គេ ។

បុរស​ជនជាតិ​ចិន​អាយុ​៦៩​ឆ្នាំ ដែល​ពិការ​ជើង​ឆ្វេង​បាន​ប្រើ​ឈើច្រត់​ជួយ​ទប់ខ្លួន​ដើម្បី​បោស​សំរាម​តាំងពី​ព្រឹក​ដល់​ល្ងាច យក​ប្រាក់​ចិញ្ចឹម​ចៅ ពិសេស​ផ្គត់ផ្គង់​លើ​ការ​សិក្សា​របស់​គេ ។

ស្ថានីយទូរទស្សន៍ CCTV របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ផ្សាយ​ថា វេ​ប​សាយ​មួយ​បាន​បង្ហាញ​រូបភាព​របស់​លោក​ទើង សៀន​គួ អាយុ​៦៩​ឆ្នាំ រស់នៅ​ក្រុង​ឈុ​ង​ជី​ង ទោះបីជា​ពិការ​ជើង​ឆ្វេង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តាំងពី​អាយុ​១៩​ឆ្នាំ​ក៏​ដោយ ក៏​លោក​មិន​ចុះចាញ់​នឹង​វាសនា​ជីវិត​ទេ ដោយ​ចាប់​យក​អាជីព​ជា​អ្នក​បោស​សំរាម​នៅ​តាម​ផ្លូវ​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ។

លោក​ទើង សៀន​គួ ឱ្យ​ដឹង​ថា ក្នុង​ពេល​បំពេញការងារ​គឺ​ដៃ​ម្ខាង​កាន់​ឈើច្រត់ និង​ម្ខាង​ទៀត​កាន់​អំបោស ។ ពី​ដំបូង​មិនសូវ​ថ្នឹក​ទេ ប៉ុន្តែ​បច្ចុប្បន្ន​ស្ទាត់ជំនាញ​ហើយ​ចំពោះ​ការងារ​នោះ ។

លោក​ទើង សៀន​គួ សម្អាត​ដងផ្លូវ​ប្រវែង​៣០០​ម៉ែត្រ ចាប់ពី​ម៉ោង​៥​ព្រឹក​ជា​រៀងរាល់ថ្ងៃ​។ បុរស​ពិការ​ពេញចិត្ត​អាជីព​នេះ ព្រោះ​ធ្វើ​ឱ្យ​គេ​មានការ​ងារ​ធ្វើ មាន​ចំណូល និង​អាច​យក​ប្រាក់​ចិញ្ចឹម​ចៅ និង​ផ្គត់ផ្គង់​ការ​សិក្សា​របស់​ចៅ ។

បន្ទាប់​ពី​ព័ត៌មាន​នោះ​ផ្សាយ​តាម​អីុ​ន​ធើ​រ​ណេ​តម​ក សប្បុរសជន​ជា​ច្រើន​បាន​បរិច្ចាគ​ប្រាក់ និង​ខ្លះ​ទៀត​ទិញ​អាហារ​ជូន​លោក​ទើង បុរស​ពី​ការ ៕