អ្នកគ្រប់គ្រងតំបន់ទេសចរណ៍ប្រាសាទបាណន់ កំពុងប្រព្រឹត្តអនាធិបតេយ្យ
ខេត្តបាត់ដំបង ៖ អ្នកទេសចរណ៍ទាំងខ្មែរ ទាំងបរទេសស្រែកចាច! ដោយសារតែអ្នកម៉ៅការយកភាស៊ីនៅប្រាសាទភ្នំបាណន់ អត់ឃ្លានហួសហេតុ មិនចេះអៀនខ្មាស់សោះ ។

ប្រភពច្បាស់ការណ៍រាយការណ៍ថា បើភ្ញៀវទេសចរទាំងឡាយ បើករថយន្តចូលក្នុងបរិវេណប្រាសាទបាណន់ ដើម្បីទស្សនា គេអត់ខ្លាច អត់ស្តាយរឿងបង់ក្បាលឡានទេ ។ ព្រោះរថយន្តមួយគ្រឿងបង់ថ្លៃចំណតតែ៤០០០រៀលប៉ុណ្ណោះ ស្មើមួយដុល្លារ ។
ប៉ុន្តែអ្នកទេសចរណ៍ខ្លះ ដែលបើករថយន្តចូលក្នុងបរិវេណហាងលក់បាយ ដើម្បីទទួលទានអាហារ ត្រូវអ្នកម៉ៅការភាស៊ីដាច់ដាប មុខមើលមិនបាននេះ តាមទៅបង្ខំទារប្រាក់ថ្លៃក្បាល ៤.០០០រៀលដែរ ។
ប្រការខាងលើនេះហើយ ធ្វើឱ្យអ្នកទេសចរណ៍ទាំងឡាយមានប្រតិកម្មខ្លាំងៗ ដាក់អាជ្ញាធរស្រុកថា អាជ្ញាធរគ្មានបានការ… គ្មានសមត្ថភាពគ្រប់គ្រង។ បើគេបើកឡានចូលចត ឬចតមុខប៉ុស្តិ៍យាម គេមិនខ្លាចបង់ក្បាលឡានទេ ប៉ុន្តែគេបើកឡានចូលទៅហាងបាយឯណោះសោះ បែរជាតាមទៅបង្ខំទារប្រាក់ក្បាលឡានដែរ ដូចជាអនាធិបតេយ្យពេក!!
អាជ្ញាធរខេត្តបាត់ដំបង គួររៀបរយតំបន់ទេសចរណ៍នៅប្រាសាទបាណន់ឱ្យមានកិត្តិយស មានសណ្តាប់ធ្នាប់ល្អឡើងវិញ ហើយគួរកុំបង្កើតភាពអនាធិបតេយ្យថ្នាក់នេះពេក ព្រោះអ្នកទេសចរណ៍ស្រែកដោយកំហឹងខ្លាំងណាស់ ។
ចែករំលែកព័តមាននេះ