ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់បានស្លាប់ដោយសារចង.កធ្វើអត្តឃាត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាព្រឹកថ្ងៃទី០២ សីហា ២០១៥ ស្ថិតនៅចំណុចក្នុងឃុំ២ខុសគ្នា គឺឃុំពពេល និងឃុំពេជចង្វា ក្នុងស្រុកបរិបូរណ៍ ។ មូលហេតុដែលនាំឱ្យបុរសទាំង២នាក់សម្រចចិត្តគិតខ្លីបែបនេះ គឺដោយសារមានវិបត្តិផ្លូវចិត្តខុសៗគ្នា ។
ករណីទី១ គឺកាលពីវេលាម៉ោងប្រមាណ៥ទៀភ្លឺថ្ងៃទី២ សីហា ២០១៥ បុរសឈ្មោះហួយ សុំ អាយុ៥៥ឆ្នាំ មានទីលំនៅក្នុងភូមិសាលាឃុំ ឃុំពពេល បានចង.កសម្លាប់ខ្លួននៅផ្ទះរបស់បងប្រុសរបស់គាត់ដែលនៅចម្ងាយប្រមាណ១០ម៉ែត្រពីផ្ទះរបស់ខ្លួន ។ ការចងកសម្លាប់ខ្លួននេះ ត្រូវសន្និដ្ឋានថា គឺដោយសារតូចចិត្តមានជំងឺរ៉ាំរៃប្រចាំកាយ (ជម្ងឺមហារីកក្រពះ) ដែលគាត់បានចំណាយអស់ប្រាក់ជាង៣ពាន់ដុល្លារមើលគ្រាន់មួយសារហើយ ក្រោយមកចេះតែចុកទៀត ទើបទៅឆ្លុះដឹងថា ជំងឺបានរើឡើងវិញ។
ចំណែកករណីទី២ បុរសឈ្មោះទោម ថាច អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងភូមិថ្នល់ ឃុំពេជចង្វា បានចង.កសម្លាប់ខ្លួននៅក្នុងព្រៃចម្ងាយជាង៣០០ម៉ែត្រពីផ្ទះ ។ សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះបានបាត់ពីផ្ទះកាលពីល្ងាចថ្ងៃទី០១ សីហា លុះព្រឹកឡើង ត្រូវក្រុម គ្រួសារបានដើររកឃើញគាត់ប្រើខ្សែគោចង.កស្លាប់នៅនឹងដើមក្រូចព្រៃក្នុងព្រៃចម្ងាយពីផ្ទះជាង៣០០ម៉ែត្រ ដោយសារតែជនរងគ្រោះមានជំងឺសរសៃប្រសាទ ហើយបុរសរូបនោះបានព្យាយាមចង.កជាច្រើនលើក តែមិនបានសម្រេច ដោយក្រុមគ្រួសារ
ជួយទាន់ ។
បច្ចុប្បន្ន សពទាំង២នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកបរិបូរណ៍ធ្វើកោសល្យវិច័យ ហើយបានប្រាប់ថា ពិតជាពួកគាត់បានចង.កសម្លាប់ខ្លួនពិតមែន ។
ចែករំលែកព័តមាននេះ