ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​អីុតា​លី​ពិន័យ​ស្ដ្រី​ប្រពន្ធចុង​400​អឺ​រ់ូ និង​ហាម​ទូរស័ព្ទ​ទៅ​ប្រពន្ធដើម

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា តុលាការ​អីុតា​លី​បាន​កាត់ក្ដី​ជា​លក្ខណៈ​គំរូ​មួយ​ហាម​ស្ដ្រី​ប្រពន្ធចុង​ទូរស័ព្ទ​ទៅ​ស្ដ្រី​ជា​ប្រពន្ធដើម ប្រាប់​ថា​«​ខ្លួន​ជា​ប្រពន្ធ​ចុង​» ។ ការ​កាត់ក្ដី​នោះ​ក្នុង​សវនាការ​មួយ​ដែល​ប្រពន្ធដើម​

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា តុលាការ​អីុតា​លី​បាន​កាត់ក្ដី​ជា​លក្ខណៈ​គំរូ​មួយ​ហាម​ស្ដ្រី​ប្រពន្ធចុង​ទូរស័ព្ទ​ទៅ​ស្ដ្រី​ជា​ប្រពន្ធដើម ប្រាប់​ថា​«​ខ្លួន​ជា​ប្រពន្ធ​ចុង​» ។ ការ​កាត់ក្ដី​នោះ​ក្នុង​សវនាការ​មួយ​ដែល​ប្រពន្ធដើម​ប្ដឹង​ស្ដ្រី​ជា​ប្រពន្ធចុង​ពី​បទ​គំរាមកំហែង​ខ្លួន ។ រឿង​ក្ដី​នេះ​ត្រូវ​តុលាការ​កំពូល​អីុតា​លី​ពិន័យ​ស្ដ្រី​ជា​ប្រពន្ធចុង​ចំនួន​៤០០​អឺ​រ៉ូ ។

ស្ដ្រី​ជា​ប្រពន្ធចុង​ឈ្មោះ អ៊ែន​ណា ម៉ា​រី​យ៉ា​ឌី​អា​រ៍ អះអាង​ថា​«​ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​ព្រោះ​គ្រាន់តែ​ទូរស័ព្ទ​ទៅ​នាង​ជា​ប្រពន្ធដើម​ជា​ប្រយោល ម្យ៉ាង​ស្ដ្រី​ជា​ប្រពន្ធដើម​មិន​បាន​ឆ្លើយ​តប​ទេ​ដោយ​ចុច​ទទួល​ហើយ​បើក​ទូរស័ព្ទ​ចោល​» ។

ទោះបីជា​បែប​ណា​ក៏​ដោយ តុលាការ​កំពូល​សម្រេច​ថា​ស្ដ្រី​ជា​ប្រពន្ធដើម​មិន​តបត​ជាមួយ​ចុងចោទ អ៊ែន​ណា ម៉ា​រី​ណា​ឌី​អា​រ៍ មិន​ចាត់​ទុក​ថា​ជា​កំហុស​ទេ ព្រោះ​រូប​នាង​ភ័យ​លើ​រឿង​«​អាក្រក់​» ដែល​ភាគី​ម្ខាង​បង្ក​ឡើង ។ តុលាការ​កំពូល​ឈរ​លើ​សាលដីកា​របស់​សាលាឧទ្ធរណ៍​ដែល​សម្រេច​ថា​អំពើ​របស់​ចុងចោទ​ជា​អំពើ​គំរាមកំហែង​ភាគី​ម្ខាង​ទៀត ដោយ​ទូរស័ព្ទ​ទៅ​មិន​ប្រាប់​ឈ្មោះ និង​បកស្រាយ​ពី​រឿង​សម្ងាត់​របស់​ខ្លួន ថា​ទាក់ទង​ស្នេហា​ជាមួយ​ប្ដី​របស់​ស្ត្រី​ដើមចោទ ។ រឿង​នោះ​ចាត់​ទុក​ថា​ជា​កំហុស ហើយ​តម្រូវ​ឱ្យ​បង់ប្រាក់​ពិន័យ​៤០០ អឺ​រ៉ូ ។

តាម​ការ​អង្កេត​កាលពី​ឆ្នាំ​២០១០ ឃើញ​ថា​ប្ដី ប្រពន្ធ​អីុ​តា​លី​ជាង​ពាក់កណ្ដាល​ផិតក្បត់​គ្នា ក្នុង​នោះ​៥៥% ជា​បុរស និង​៤៥%​ជា​ស្ដ្រី ដោយ​ពាក់កណ្ដាល​នៃ​អំពើ​ផិតក្បត់​ស្ថិត​នៅ​លើ​សម្ព័ន្ធភាព​សម្ងាត់ ៕