រាជធានីភ្នំពេញ ៖ បុរសស្រវឹងស្រាជោកជាំម្នាក់ បានបើករថយន្តម៉ាក MITSUBISHI MONTERO ពណ៌ស្ករ មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវបែកជាបី ក៏បត់ស្តាំឆ្លងផ្លូវ ក៏ជ្រុលចង្កូតទៅបុកម៉ូតូស្មាសរ៉េវ៉ូពណ៌ខ្មៅមួយគ្រឿង ជិះដោយបុរស២នាក់ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសទាំង២នាក់ជិះលើម៉ូតូនោះ ដួលបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ដេកដួលនៅក្នុងថ្លុកឈាម ឃើញដូចនោះរថយន្តបង្កបានព្យាយាមបើករត់គេចតាំងពីរស្តុបណូគៀរ២៧១ រហូតទៅដល់ជញ្ចីងថ្លឹងរថយន្តផ្លូវវេងស្រេង ទើបត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលដេញតាមចាប់ពីរក្រោយ ទ្រាំមិនបានក៏រើសដុំថ្មគប់ បណ្តាលឱ្យបែកកញ្ចក់រថយន្តទើបអ្នកបើករថយន្តបង្កហេតុខាងលើនោះព្រមឈប់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១ និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ កក្កដា ២០១៥ ស្ថិតនៅចំណុចផ្លូវបែកជាបីស្តុបណូគៀរ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយនៅកន្លែងកើតហេតុជនរងគ្រោះទាំង២នាក់ និងអ្នកបើករថយន្តបង្កហេតុ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញានៅឡើយទេ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ