ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​ត្រូវ​ស៊ី​ក្លូ​បុក​របួស​ជើង​ហូរ​ឈាម​កក្លាក់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្រែក​ឡូឡា ​និង​ដេញ​វាយ​អ្នក​ធាក់​ស៊ី​ក្លូ​រត់​ពេញ​ផ្លូវ​ទុក​ស៊ី​ក្លូ​ចោល​ ក៏​ព្រោះតែអ្នក​ធាក់​ស៊ី​ក្លូ​រូប​នោះ​ជិះ​មក​បុក​រូបគេ​បណ្តាល​ឱ្យ​រយះ​ជើង​ឈាម​ហូរ​កក្លាក់​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្រែក​ឡូឡា ​និង​ដេញ​វាយ​អ្នក​ធាក់​ស៊ី​ក្លូ​រត់​ពេញ​ផ្លូវ​ទុក​ស៊ី​ក្លូ​ចោល​ ក៏​ព្រោះតែអ្នក​ធាក់​ស៊ី​ក្លូ​រូប​នោះ​ជិះ​មក​បុក​រូបគេ​បណ្តាល​ឱ្យ​រយះ​ជើង​ឈាម​ហូរ​កក្លាក់​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង១០​នាទី​យប់​ ថ្ងៃ​ទី២០ ​​ក​ក្ក​ដា ​​២០១៥ ​ត្រង់​ចំណុច​កែង​វត្ត​មហាមន្ត្រី​តាមបណ្តោយ​ផ្លូវ​២៨៤​កែង​១៦៣​ស្ថិត​ក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក ខ​ណ្ឌ​ចំការមន ។

តាម​ការ​រៀបរាប់​របស់​បុរស​ស្រវឹងស្រា​ដែល​ត្រូវ​ស៊ី​ក្លូ​បុក​នោះ​បានឱ្យ​ដឹង​ថា រូបគេ​មានឈ្មោះ ចក់ មុន្នី ភេទ​ប្រុស ​អាយុ៤២​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ផ្សារ​អូរ​ឡាំ​ពិ​ច និង​មាន​ទីលំនៅ​ក្រុង​តា​ខ្មៅ​។ មុន​ពេលកើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកស៊ុ​យ​ហ្សុ​យ​គី​ស្មាស​ ពណ៌​ខ្មៅ​ ស៊េរី ឆ្នាំ​២០០៥ ពាក់​ស្លាក់លេខ កំពង់ស្ពឺ 1A-3667 ជិះ​ពី​បូ​រី​កីឡា​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ក្រុង​តា​ខ្មៅ ពេល​ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ១៦៣​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​មក​ដល់​ត្រង់​កែង​វត្ត​មហាមុន្ត្រី​ក៏​មាន​ស៊ី​ក្លូ​មួយ​គ្រឿង​ជិះ​តាម​ផ្លូវ​លេខ២៨៤​ក្នុង​ទឹ​ស​ដៅ​ពី​លិចទៅ​កើតមក​បុក​គាត់​ចំពាក់​កណ្តាល​ម៉ូតូ​របស់​គាត់បណ្តាលឱ្យ​គាត់​រយះ​ជើង​ឈាម​ហូរ​តែ​ម្តង​ទៅ ។

តែបើ​តាម​សាក្សី​ដែល​បានឃើញ​ហេតុ​ការ​ណ៍បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស៊ី​ក្លូ​ជិះ​តាម​ផ្លូវ​លេខ ២៨៤​បំរុង​បត់​ឆ្វេង ​តែ​ដោយ​ត្រង់​ចំណុច​នោះ​មាន​រថយន្ត​ច្រើន​ពេក ទើប​ធ្វើ​ឱ្យ​ស៊ី​ក្លូ​គេច​រថយន្ត​និង​ជ្រុល​ទៅ​បុក​ចំ​ម៉ូតូ​តែ​ម្តង​ទៅ ពេល​បុក​ភ្លាម​ៗ ដោយសារ​ម្ចាស់​ម៉ូតូ​មានសភាព​ស្រវឹង​ផង​មិន​បាន​និយាយ​ច្រើន​ទេ​បាន​ចុះ​ពីលើ​ម៉ូតូ​​ដេញ​វាយ​អ្នក​ធាក់​ស៊ី​ក្លូ​រត់​ចោល​ស៊ី​ក្លូ​ ហើយ​ថែម​ទាំង​វាយ​របស់របរ​ដែល​នៅ​លើ​ស៊ី​ក្លូ​បណ្តាល​ឱ្យ​ធ្លាក់​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ​ ។

ក្រោយ​ពេល​កើតហេតុ​ខាង​កំលាំង​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​បំរុង​យក​ទាំង​ម៉ូតូ​ និង​ស៊ី​ក្លូ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍ តែ​ដោយសារ​សាច់ញាតិបងប្អូន​ខាង​បុរស​ម្ចាស់​ម៉ូតូ​មក​ដល់​ទើប​ធ្វើការ​សំរួល​មិន​ចង់ឱ្យយក​ទៅ​ប៉ុស្តិ៍​ទេ​ព្រោះ​រឿង​នេះ​គ្រាន់តែ​ជា​រឿង​តូចតាច​ទេ ហើយ​បាន​យក​បុរស​របួស​នោះ​ទៅ​លាង​របួស និង​ព្យាបាល​ដោយ​ខ្លួនឯង​ទៅ ៕​​