ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បរិច្ចាគ​ផ្ទះ រថយន្ត និង​ប្រាក់​ដល់​អ្នកក្រ

8 ឆ្នាំ មុន

ព្រះ​អង្គ​ម្ចាស់​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត«​អាល់​វ៉ា​លី​ត ប៊ី​ន តា​ឡា​ល់​» បាន​បរិច្ចាគ​ប្រាក់​ចំនួន​៣២​លាន​ដុល្លារ ផ្ទះ​១​ម៉ឺន​ខ្នង និង​រថយន្ត​ចំនួន​១​ម៉ឺន​គ្រឿង ជូន​គ្រួសារ​ក្រីក្រ​រស់នៅ​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត តាម​រយៈ​អាល់​វ៉ា​លី​ត

ព្រះ​អង្គ​ម្ចាស់​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត«​អាល់​វ៉ា​លី​ត ប៊ី​ន តា​ឡា​ល់​» បាន​បរិច្ចាគ​ប្រាក់​ចំនួន​៣២​លាន​ដុល្លារ ផ្ទះ​១​ម៉ឺន​ខ្នង និង​រថយន្ត​ចំនួន​១​ម៉ឺន​គ្រឿង ជូន​គ្រួសារ​ក្រីក្រ​រស់នៅ​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត តាម​រយៈ​អាល់​វ៉ា​លី​ត ដែល​ជា​អង្គការ​មនុស្សធម៌​របស់​ព្រះ​អង្គ ។

ព្រះ​អង្គ​ម​ម្ចាស់​អាល់​វ៉ា​លី​ត ប៊ី​ន តា​ឡា​ល់​មាន​ព្រះ​បន្ទូល​ថា «​មនុស្សធម៌ គឺជា​កាតព្វកិច្ច​ផ្ទាល់ខ្លួន​ដែល​ខ្ញុំ​បាន​ចាប់ផ្តើម​បង្កើត​ឡើង​អស់​រយៈពេល​៣​ទសវត្សរ៍​មក​ហើយ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​មាន​សារសំខាន់​បំផុត​នៃ​ជំនឿ​របស់​សាសនា​ឥ​ស្លា​ម​ទៀត​ផង​» ។

បច្ចុប្បន្ន​ព្រះ​អង្គ​ម្ចាស់​អាល់​វ៉ា​លី​ត មាន​ព្រះ​ជន្ម​៦០​ព្រះ​វស្សា ជានា​យក​ប្រត្តិបត្តិ​ក្រុមហ៊ុន Kingdom Holding Company ។ ព្រះ​អង្គ​មាន​សញ្ជាតិ​ពីរ គឺ​អា​រ៉ា​ប៊ី​សា​៊​អូឌីត និង​លី​បង់ ។ ព្រះ​អង្គ​បាន​រៀប​អភិសេក​ចំនួន​៣​លើក តែ​បាន​លែងលះ​ចំនួន​៣​លើក​ដែរ ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​គេហទំព័រ​បរទេស​វី​គី ឱ្យ​ដឹង​ថា ព្រះ​អង្គ​អាល់​វ៉ា​លី​ត មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន​២៨​ពាន់​លាន​ដុល្លារ​ក្នុង​ខែមិថុនា ២០១៥ ៕