ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្ចីដាវ​ពី​មិត្ត​ភ​ក្កិ​តាម​រក​គូទំនាស់​សងសឹក ​ប្រទះ​នឹង​កម្លាំង​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ​ត្រូវ​ចាប់ខ្លួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​បុរស​៣​នាក់​ត្រូវ​បាន​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ និង​ពង្រឹង​ច្បាប់​ចរាចរ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​ និង​២០​នាទី​យប់​ ថ្ងៃ​ទី​៨ ​កក្កដា

រាជធានី​ភ្នំពេញ ​៖ ​បុរស​៣​នាក់​ត្រូវ​បាន​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ និង​ពង្រឹង​ច្បាប់​ចរាចរ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​ និង​២០​នាទី​យប់​ ថ្ងៃ​ទី​៨ ​កក្កដា ​​២០១៥ ​នៅ​ចំណុច​ផ្លូវ​ឧកញ៉ា​ទេព​ផ​ន ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​ ពី​បទ​កាន់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ​​(ដាវ​កែច្នៃ)។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ យី យាន ហៅ យាន ភេទ​ប្រុស អាយុ២៣​ឆ្នាំ ​មុខរបរចុងភៅ​គុយទាវនៅ​មុខ​គី​រី​រម្យ ស្នាក់​នៅផ្ទះជួលសង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន​ ជា​ម្ចាស់​ដាវ​, ២-​ឈ្មោះ សន ទី​ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខរបរចុងភៅ​គុយទាវ ស្នាក់​នៅផ្ទះជួល សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌចំការមន និង៣-​ឈ្មោះ សុត ទុង​សា ហៅសា ភេទ​ប្រុស អាយុ១៩​ឆ្នាំ ​ជា​ចុងភៅ​គុយទាវ ស្នាក់នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ សន្សំ​កុស​ល្ស​១ សង្កាត់​បឹងទំពុន ​ខណ្ឌមានជ័យ​។

តាម​ការ​សារភាព​ពី​ឈ្មោះ យី យាន បានឱ្យ​ដឹង​ថា ដាវ​នោះ ខ្លួន​ខ្ចី​ពី​មិត្ត​ភ​ក្កិដាក់​តាម​ខ្លួន​ដើម្បី​ការពារ​ខ្លួន ​និង​តាម​គូទំនាស់​ដែល​បាន​វាយ​​រូបគេ​កាលពី​ថ្ងៃ​ទី​៨ កក្កដា កន្លង​មក​។ ​នៅ​ពេល​ជិះ​តាមរ​កក៏​ប្រទះ​នឹង​កម្លាំង​សម្ថ​កិច្ច​ឃាត់ខ្លួន​តែ​ម្តង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព