នៅឆ្នាំ២០១៥ ប្រទេសឥណ្ឌាមានសមិទ្ធផលថ្មីមួយទៀត គឺទំនប់វារីអគ្គិសនី Dibang Dam ដែលមានទីតាំងនៅស្រុក Lower Dibang Valley រដ្ឋអារ៉ូណាឆាល ប្រាដេស ភាគខាងជើងប្រទេស ។ នោះគឺជាទំនប់វារីអគ្គិសនីខ្ពស់ជាងគេក្នុងលោក ។
ទំនប់វារីអគ្គិសនី Dibang Dam កម្ពស់២៨៨ម៉ែត្រនឹងក្លាយជាទំនប់វារីអគ្គិសនីធំជាងគេរបស់ឥណ្ឌា និងខ្ពស់ជាងគេបំផុតលើពិភពលោក។ វាមានផ្ទៃ១៦,៥លានម៉ែត្រគីប និងអាចបង្កើតថាមពលវារីអគ្គិសនីដល់ទៅ៣ពាន់មេហ្គាវ៉ាត់ឯណោះ ។ ក្រៅពីនេះទំនប់វារីអគ្គិសនី Dibang Dam នឹងជួយដល់ការគ្រប់គ្រងគ្រោះទឹកជំនន់នៅតំបន់ជ្រលងភ្នំ Dibang Valley ផងដែរ ។
គម្រោងនោះរៀបចំឡើងដោយរដ្ឋាភិបាលឥណ្ឌាដែលដឹកនាំដោយលោកម៉េនម៉ូហាន ស៊ីង នៅថ្ងៃទី៣១ មករា ២០០៨ តែក្នុងឆ្នាំ២០១៣ ក្រសួងបរិស្ថាន និងព្រៃឈើឥណ្ឌាបានច្រានចោលគម្រោងនេះ ។ ទោះជាយ៉ាងណាក្តី នៅឆ្នាំបន្ទាប់ក្រុមហ៊ុនសាជីវកម្មថាមពលវារីអគ្គិសនីជាតិហៅកាត់ថា NHPC Limited បានទទួលយកគម្រោងនោះវិញ៕
ចែករំលែកព័តមាននេះ