ខេត្តព្រះសីហនុ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលចាប់ខ្លួនកាលពីរសៀលថ្ងៃទី៣០ មិថុនា ២០១៥ តាមពាក្យបណ្តឹងរបស់នារីរងគ្រោះម្នាក់ជាអ្នកទេសចរជនជាតិជប៉ុនថា យុវជនទាំងពីរនាក់បានធ្វើសកម្មភាពប៉ុនប៉ងរំលោភ និងដណ្តើមយកសម្ភារពីនាង។
យោងតាមប្រភពពីលោកវរសេនីយ៍ឯក កុល ផាលី ស្នងការរងទទួលបន្ទុកកណ្តាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ខណៈពេលជនរងគ្រោះកំពុងអង្គុយលេងឆ្នេរខ្សាច់នាវេលាទៀបភ្លឺឈានចូលថ្ងៃទី៣០ មិថុនា ២០១៥ ស្រាប់តែមនុស្សប្រុសម្នាក់ មកចាប់នាង ព្រមទាំងទាញខោទ្រនាប់ចេញពីខ្លួនប៉ុនប៉ងរំលោភ តែនាងបានខាំបបូរមាត់ និងប្រតាយប្រតប់ ហើយជននោះបានរត់គេចខ្លួន ព្រមទាំងយកទាំងកាបូបនាងទៅទៀត។
ជនរងគ្រោះបានបន្តថា ជនសង្ស័យបានធ្វើសកម្មភាពប៉ុនប៉ងរំលោភ តែត្រូវនាងខាំបបូរមាត់ និងបានព្យាយាមប្រវាយប្រតប់ ពេលនោះជនសង្ស័យក៏រត់គេចខ្លួនដោយបានយកទ្រព្យសម្បត្តិរបស់នាងទៅជាមួយផង។
ស្ត្រីរងគ្រោះជាជនជាតិជប៉ុន អាយុ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 278881 មុខរបរទេសចរ ចំណែកជនសង្ស័យឈ្មោះ ស៊ុន សំណាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងសំណង់ និងម្នាក់ទៀតឈ្មោះ ខាត់ សារ៉េត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកបំរើក្នុងហាង ៕
ចែករំលែកព័តមាននេះ