ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​គេ​ជិះ​ម៉ូតូ​មកគប់​កញ្ចក់​រថយន្ត​បែក បើករថយន្ត​ដេញ​បុក​របួស២នាក់​​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​សិស្ស​ម្នាក់​បាន​បើករថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក MINI COOPER ដេញ​បុក​ម៉ូតូ​មួយ​គ្រឿង​ដួល​ផ្ទប់​ទៅ​នឹង​ហាង​ជួសជុល​ម៉ូតូ​មួយ​កន្លែង​ បណ្តាល​ឱ្យ​យុវ​សិស្ស​ពីរ​នាក់​រង​របួសធ្ងន់ ​

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​សិស្ស​ម្នាក់​បាន​បើករថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក MINI COOPER  ដេញ​បុក​ម៉ូតូ​មួយ​គ្រឿង​ដួល​ផ្ទប់​ទៅ​នឹង​ហាង​ជួសជុល​ម៉ូតូ​មួយ​កន្លែង​ បណ្តាល​ឱ្យ​យុវ​សិស្ស​ពីរ​នាក់​រង​របួសធ្ងន់ ​និង​ស្រាល និង​​បណ្តាលឱ្យ​ម៉ូតូ​ចំនួន​៤​គ្រឿង​ទៀត​រង​ការ​ខូចខាត ក្រោយ​ពី​រូបគេ​ខឹង​នឹង​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​យក​ដុំ​ថ្ម​​ គប់​បែក​កញ្ចក់​រថយន្ត​ផ្នែក​ខាងក្រោយ​របស់​គេ​រួច​មក​។

​ករណី​នេះ​ បាន​បង្កឱ្យ​មាន​គារ​ភ្ញាក់ផ្អើល​​​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ​មិថុនា ​​២០១៥ នៅ​ខាង​មុខ​ហាង​ជួសជុល​ម៉ូតូ​ដែល​មាន​យីហោ១៦៨ ជាងសរ ផ្ទះ​លេខ​៤៣B ផ្លូវ​៤៣២ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។

តាម ​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវ​សិស្ស​ដែល​រង​គ្រោះ​មានឈ្មោះ​យុទ្ធ បរ​ម៉ី អាយុ​១៧​ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ រង​របួសធ្ងន់ ​និង​ម្នាក់​ទៀត​មានឈ្មោះ​ស៊ុន ណា​រិ​ទ្ធ អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ទួល​ទំពូង បាន​រង​របួសស្រាល ​ជិះ​ម៉ូតូ​ម៉ាក Let’s ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១DC-១៥០៩ ​​។

​យុវ​សិស្ស​ បង្ក​មានឈ្មោះ​ចែ​វុន ភា​រុណ អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០C មាន​ទីលំនៅ​ផ្ទះ​លេខ​៥៤ ផ្លូវ​មាត់ទន្លេ ក្រុង​តា​ខ្មៅ ​បាន​បើករថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក MINI COOPER ព៌​ណ​កាប់​ស្តាំ​ង គ្មាន​ស្លាក​លេខ​​​។​

​តាម​ប្រភព​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​យុវ​សិស្ស​បង្កបាន​បើករថយន្ត​របស់​ខ្លួន​តាម​ផ្លូវ​ក្នុង​ ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ជិត​ដល់​កន្លែង​កើតហេតុ​ក៏​មាន​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ជិះ​ម៉ូតូ​ មួយ​គ្រឿង​មក​ក្បែរ​ហើយ​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​របស់​ខ្លួន​បណ្តាល​ឱ្យ ​បែក​កញ្ចក់​ខាងក្រោយ ស្រប​ពេល​នោះ​គេ​ក៏​បានឃើញ​ម៉ូតូ​របស់​យុវ​សិស្ស​រង​គ្រោះ​ទាំង​ពីរ​នាក់​ ជិះ​វ៉ា ហើយ​ក៏​បាន​បើក​ដេញ​តាម​ទាន់​នឹង​បុក​ផ្តួល​តែ​ម្តង​។

ក្រោយ​ ពេល​កើតហេតុ​យុវ​សិស្ស​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​មិត្តភក្តិ​បញ្ជូន​តាម​ ម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ តែ​ក្នុង​ករណី​នេះ​ត្រូវ​បាន​ពួក​គេ​បដិសេធ​ថា មិន​បាន​ធ្វើ​សកម្មភាព​គប់​ដុំ​ថ្ម​ទៅ​លើ​រថយន្ត​របស់​យុវ​សិស្ស​នោះ​ឡើយ​។ ​ម៉ូតូ​ដែល​រង​ការ​ខូចខាត​ទាំង​៤​គ្រឿង ត្រូវ​បាន​ធ្វើការ​ដោះស្រាយ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​រថយន្ត​បង្ក​ ​និង​ម៉ូតូ​របស់​យុ​សិស្ស​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ នគរបាល​ខណ្ឌចំការមន ដើម្បី​រង់​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត​៕