ខេត្តត្បូងឃ្មុំ ៖ រថយន្តម៉ាកទួរីស ពណ៌ខៀវ ១គ្រឿង មិនមានពាក់ស្លាកលេខ ត្រូវមុខសញ្ញាទើបតែចេញពីពន្ធនាគារព្រៃស បើកយកមកប្លុងចោលនៅត្រង់ចំណុចឡូត៏កៅស៊ូលេខ២១៦ ចម្ងាយប្រមាណ១.២០០ម៉ែត្រពីវត្តក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៥ មិថុនា ២០១៥ ត្រូវបានកម្លាំងសមត្ថកិច្ចនាំមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីស្រាវជ្រាវតាមរកម្ចាស់ ។
លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ដំបូងកម្មករចៀរជ័រកៅស៊ូ ឈ្មោះ មាស រ៉ាន មានទីលំនៅភូមិសែនជ័យ ឃុំគរ ស្រុកត្បូងឃ្មុំ បម្រើការងារនៅក្រុមហ៊ុនចម្ការកៅស៊ូជប់ បានធ្វើដំណើរតាមផ្លូវក្នុងឡូត៏ចម្ការកៅស៊ូខាងលើ ក៏ប្រទះឃើញរថយន្តទួរីស ១គ្រឿង ត្រូវបានគេយកមកប្លុងចោលក៏ប្រញាប់រាយការណ៏ទៅសមត្ថកិច្ចនៅមូលដ្ឋាន ឲ្យមកត្រួតពិនិត្យមើលជាបន្ទាន់ នាល្ងាចថ្ងៃដដែលនោះ ។
លោកវរសេនីយ៍ត្រី ឡុង សារិន បន្តថា ផ្អែកតាមការចុះស្រាវជ្រាវ កម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណមុខសញ្ញាបានហើយ គឺជនដែលលួចបើករថយន្តរបស់គេមកប្លុងចោលនេះ ឈ្មោះ ឈីន ឈិន ភេទប្រុស អាយុ៤៣ឆ្នាំ មានសតិមិនសូវគ្រប់ មានទីនៅភូមិសែនជ័យ ឃុំគរ ស្រុកត្បូងឃ្មុំ ជាមុខសញ្ញាទើបតែដោះលែងពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ជាប់ចោទលួចតែរថយន្តស្រដៀងបែបនេះចំនួន៣ករណីរួមកហើយ ។
ព័ត៌មានពិស្តារមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ