រាជធានីភ្នំពេញ ៖ ជនស្ទាវមួយក្រុមដែលមានគ្នាប្រមាណ៤ទៅ៥នាក់ ប្រដាប់ដោយដាវសាមូរ៉ៃ បានធ្វើសកម្មភាពស្ទាក់កាប់ ទៅលើអ្នកដំណើរ នៅពេលយប់ ។ ប៉ុន្តែនៅខណៈកំពុងធ្វើសកម្មភាព ក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ល្បាតប្រទះឃើញ ក៍បានឃាត់ខ្លួនបានម្នាក់ និងដកហូតបានដាវសាមូរ៉ៃមួយដើម យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីសាកសួរ ។
ហេតុការណ៌នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣៥នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិ លេខ៣ ក្នុងយានដ្ឋានជួសជុលរថយន្តកងវិស្វកម្ម ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ