ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​​អត្តសញ្ញាណ​​សព​ស្ត្រី​​​ចំណាស់ដែល​ស្លា.ប់​​ក្នុង​វាល​​​ស្រែ​​​​​​ហើយ

9 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ សាក​​ស​ព​​ស្ត្រី​​ចំណាស់​ម្នាក់ ដែល​​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​​ឃើញ​​នៅ​​ក្នុង​វាលស្រែ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ បន្ទាប់​ពី​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​កោះសន្តិភាពមក ដែល​​ពេល​នេះ​ត្រូវ​​កូនចៅ​​កំពុង​តែ​​​យក​សព​​ទៅ​​ធ្វើបុណ្យ​តាមប្រពៃណី ។

ខេត្ត​កំពង់ស្ពឺ ៖ សាក​​ស​ព​​ស្ត្រី​​ចំណាស់​ម្នាក់ ដែល​​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​​ឃើញ​​នៅ​​ក្នុង​វាលស្រែ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ បន្ទាប់​ពី​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​កោះសន្តិភាពមក ដែល​​ពេល​នេះ​ត្រូវ​​កូនចៅ​​កំពុង​តែ​​​យក​សព​​ទៅ​​ធ្វើបុណ្យ​តាមប្រពៃណី ។

តាម​ការ​​រៀបរាប់​​របស់​ស្ត្រី​ឈ្មោះ​ផា​ន ​វិ​ន ​អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​​អញ្ចាញ​ ក្នុង​សង្កាត់​ត្រពាំង​​ក្រសាំង​ ខ​ណ្ទ​ដង្កោ ​រាជធានី​ភ្នំពេញ​ បានឱ្យ​​ដឹង​ថា​ សព​ដែល​​ប្រជាពលរដ្ឋ​ប្រទះ​​ឃើញ​ស្លាប់​នៅ​​ក្នុង​វាលស្រែ​​ ក្បែរ​ភូមិ​ គឺជា​​ម្តាយ​របស់​គាត់​​មាន​ឈ្មោះ​ស៊ុំ សឿង​អាយុ​៦៤​ឆ្នាំ ​មាន​​ជំងឺសរសៃប្រសាទជា​យូ​រឆ្នាំ​មក​ហើយ ។ ​សព្វថ្ងៃ​រស់នៅ​​ជាមួយ​កូន​ម្នាក់​ទៀត​​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ​ខ​ណ្ទ​មាន​ជ័យ ​។

ស្ត្រី​នោះ​​បន្ត​ថា​ គាត់​បាន​​ទទួល​ដំណឹង​ពី​​បងប្អូន​អំពី​​ការ​បាត់​ខ្លួន​របស់​ម្តាយ​​គាត់​តាំងពី​ថ្ងៃ​ទី​១១ ​មេ​សា ​២០១៥​ មក​ម្ល៉េះ ហើយ​ម្នាក់​ៗ ​ក៏​បាន​នាំ​គ្នា​​ដើរ​រក តែ​រក​មិនឃើញ​ ទើបតែ​ឃើញ​​ព័​ត៌​មាន​ផ្សាយ ​សង្ស័យ​​ក៏​ទៅ​សាកសួរ​សមត្ថកិច្ច​​អំពី​ភិនភាគ ​ទើប​ដឹង​​និង​​ស្គាល់​ច្បាស់​ថា ​ជា​ម្តាយ​របស់​គាត់​ ។

ពេល​នេះ​គាត់​​និង​បងប្អូន​​​​ បាន​ឯក​ភាព​គ្នានឹង​​គាស់​​យកសព​ទៅ​ធ្វើបុណ្យ​​​នៅ​​វេលា​ម៉ោង​៤​រសៀ​ល​ថ្ងៃ​ទី​១៤ ឧសភា ​២០១៥ ​នេះ​ ។

សូម​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​១៣ ឧសភា ​២០១៥ ​សព​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ត្រូវ​​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​​​ស្លាប់​​ក្នុង​វាលស្រែ​​ក្បែរ​​ភូមិ​​ពង្រ​ឃុំ​​ធម្មតា​អរ ​ស្រុក​សំរោង​ទង ​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​នាំ​គ្នាចុះ​ទៅ​​ពិនិត្យ​ ។ សាក​សព​ស្ត្រី​ចំណាស់​​ខាងលើ ​​ត្រូវ​​​សមត្ថកិច្ចអះអាង​ថា ​បាន​ស្លាប់​ដោយសារ​ខ្យល់គរ​ មិន​មាន​ពាក់​ព័​ន្ធ​​នឹង​​ករណី​ឃាតកម្ម​នោះ​​ទេ​ ។