ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីចំណាស់ម្នាក់បានត្រូវក្រុមគ្រួសារសម្រេចដង្ហែចេញពីវត្តផ្សារកណ្តាលមកកាន់លំនៅដ្ឋានវិញ បន្ទាប់ពីបើកមុខជាចុងក្រោយមុនបូជាឃើញនៅស្រស់ និង ទន់ ។
ហេតុការណ៍ដង្ហែសពទៅបូជានិងដង្ហែមកវិញនេះ បានកើតឡើងនៅម៉ោងជិត២រសៀលថ្ងៃទី១១ ឧសភា ២០១៥ ស្ថិតនៅក្នុងភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីចំណាស់ដែលមិនទាន់ដឹងថាកើតជំងឺអ្វីនោះ ឈ្មោះ ភួង មន អាយុ៦៦ឆ្នាំ រស់នៅក្នុងភូមិសាស្ត្រខាងលើ ។
មកដល់ម៉ោង៥ល្ងាចថ្ងៃចន្ទដដែលនេះ ក្រុមអ្នកភូមិកំពុងតែចោមរោមមើលនិងបង្កការភ្ញាក់ផ្អើលថាស្លាប់ហើយរស់ឡើងវិញ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ