អង្គែគឺជាបញ្ហាធម្មតាមួយដែលមនុស្សជាច្រើនជួបប្រទះ។យើងអាចសម្គាល់ភិនភាគរបស់អង្គែតាមរយៈរូបរាងជាដុំសៗដែលបណ្ដាលឲ្យមានអាការៈរមាស់លើស្បែកក្បាល។មូលហេតុដែលបង្កឲ្យមានអង្គែមានច្រើនយ៉ាងហើយមូលហេតុគឺបណ្ដាលមកពីបាក់តេរីនិងផ្សិត។អ្នកវិទ្យាសាស្ត្រជឿជាក់ថាអង្គែបណ្ដាលមកពីការលូតលាស់ហួសកម្រិតរបស់ពពួកផ្សិតMalassezia។
ដោយប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ត្រូពិកដែលមានអាកាសធាតុក្ដៅហើយសើមឬនៅពេលដែលដល់រដូវវស្សាជាពេលដែលអំណោយផលដល់ការលូតលាស់របស់ផ្សិតដែលជាហេតុបង្កឲ្យមានអង្គែ។សាប៊ូកក់សក់កម្ចាត់;អង្គែSELSUN មានសារជាតិ Selenium Sulfide ចំនួន 1% ដែលអាចប្រឆាំងនឹងផ្សិតដែលជាមូលហេតុបង្កឲ្យមានអង្គែនិងកម្ចាត់រមាស់ព្រមទាំងលុបបំបាត់បញ្ហារបកស្បែកក្បាលផងដែរ។
ថ្មីៗនេះក្រុមហ៊ុន Rohto – Mentholatum (Cambodia) Co., LTD បានដាក់សម្ពោធនូវផលិតផលថ្មីគឺសាប៊ូកក់សក់កម្ចាត់អង្គែ SELSUN ។ SELSUN មានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់អង្គែយ៉ាងមានប្រសិទ្ធភាព និងការពារអង្គែមិនឲ្យកកើតឡើងវិញព្រោះ SELSUN មានផ្ទុកធាតុផ្សំម្យ៉ាងគឺ សារធាតុ Selenium Sulfide។ សារធាតុ Selenium Sulfide គឺជាធាតុផ្សំដ៏សកម្មមានមុខងារកម្រិតខ្ពស់ក្នុងការស្វែងរក និងប្រយុទ្ធប្រឆាំងជាមួយនឹងផ្សិត ដែលជាមូលហេតុបណ្ដាលឲ្យមានអង្គែ និងបំបាត់រម៉ាស់ មិនធ្វើឲ្យរបកស្បែកក្បាលព្រមទាំងការពារជំងឺកម។
ដើម្បីណែនាំពីផលិតផលថ្មីនេះនិងដើម្បIឲ្យអតិថិជនសាកល្បងប្រើប្រើប្រាស់ផលិតផលនៅនឹងកន្លែងក្រុមហ៊ុន Rohto – Mentholatum (Cambodia) Co., LTD បានរៀបចំឲ្យមានកម្មវិធីពិសេសមួយឡើងចាប់ពីសប្ដាហ៍ទីមួយនៃខែមេសារហូតដល់សប្តាហ៍ទីមួយនៃខែឧសភាឆ្នាំ2015 ផ្ដល់ជូនឲ្យសាធារណជនទូទៅនូវការពិនិត្យស្បែកក្បាលការកក់សក់ជូនអ្នកដែលមានអង្គែដោយឥតគិតថ្លៃ។
កម្មវិធីនេះធ្វើឡើងនៅផ្សារអូរឬស្សីផ្សារទំនើបសុវណ្ណាផ្សារអូឡាំពិក និងសម្ពោធនៅផ្សារទំនើបអ៊ីអនម៉ល។
គួរបញ្ជាក់ថាដើម្បីទទួលបានលទ្ធផលល្អប្រសើរសូមប្រើសាប៊ូកក់សក់ប្រឆាំងអង្គែSELSUNពីរដងក្នុងមួយសប្ដាហ៍ក្នុងរយៈពេលពីរទៅបីសប្ដាហ៍ដំបូងអាស្រ័យទៅលើកម្រិតអង្គែរបស់លោកអ្នក។ បន្ទាប់ពីបាត់អង្គែហើយសូមប្រើសាប៊ូកក់សក់ប្រឆាំងអង្គែ SELSUN មួយសប្ដាហ៍ម្ដងជាមួយសាប៊ូកក់សក់ធម្មតាដើម្បីការពារកុំឲ្យអង្គែត្រឡប់មកវិញ។
ចែករំលែកព័តមាននេះ