ខេត្តបន្ទាយមានជ័យ ៖ នារីម្នាក់បានរងរបួសបាក់ភ្លៅខាងស្តាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហុងដា ហ្វីត បុកជាមួយម៉ូតូម៉ាកហុងដាធុន C១២៥ កាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២៣ មេសា ២០១៥ ស្ថិតនៅលើផ្លូវជាតិលេខ៥ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន មង្គលបុរី ក្នុងភូមិចំការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមាន
ជ័យ ។
ប្រភពបានឱ្យដឹងថា នារីរងគ្រោះឈ្មោះតឹក គឹមយី អាយុ១៨ឆ្នាំ មានទីនៅភូមិចំការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ជិះម៉ូតូម៉ាកហុងដាធុនC១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីជើងទៅត្បូងឌុបនារីម្នាក់ទៀតឈ្មោះអ៊ី ឡែន អាយុ១៩ឆ្នាំ មានទីលំនៅភូមិអញ្ចាញ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ។ ចំណែករថយន្តម៉ាកហុងដាហ្វីត ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ 2A.0943 បើកស្របទិសគ្នា ពីជើងទៅត្បូង ឈ្មោះម៉ៅ សំរិត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិចំការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ។
ប្រភពបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តម៉ាកហុងដាហ្វីត ដែលបើកពីមុខម៉ូតូ លុះពេលដល់ចំណុចកើតហេតុ បានបត់ត្រឡប់ក្រោយ ស្របពេលនោះ ក៏មានម៉ូតូរបស់ជនរងគ្រោះទៅពីក្រោយ បានបុកត្រូវចំហៀងរថយន្ត បណ្តាលឱ្យអ្នកបើកម៉ូតូរបួសបាក់ភ្លៅស្តាំ និងអ្នករួមដំណើររបួសស្រាលតែម្តង ។
ចែករំលែកព័តមាននេះ