វិធីអន្ទងយកបេះដូងអតីតសង្សារពីបុរសដទៃមកវិញ
តើអ្នកធ្លាប់ធ្វើអ្វីមួយឱ្យមិត្តស្រីខ្លួនបែកចិត្ត ឬបែកបាក់ស្ពានស្នេហ៍ជាមួយអ្នក ហើយងាកទៅព្យាបាលបេះដូងជាមួយបុរសដទៃដែរ ឬទេ ? ឬអ្នកធ្លាប់បែកបាក់ស្នេហ៍ហើយ
តើអ្នកធ្លាប់ធ្វើអ្វីមួយឱ្យមិត្តស្រីខ្លួនបែកចិត្ត ឬបែកបាក់ស្ពានស្នេហ៍ជាមួយអ្នក ហើយងាកទៅព្យាបាលបេះដូងជាមួយបុរសដទៃដែរ ឬទេ ? ឬអ្នកធ្លាប់បែកបាក់ស្នេហ៍ហើយ
តើអ្នកធ្លាប់ធ្វើអ្វីមួយឱ្យមិត្តស្រីខ្លួនបែកចិត្ត ឬបែកបាក់ស្ពានស្នេហ៍ជាមួយអ្នក ហើយងាកទៅព្យាបាលបេះដូងជាមួយបុរសដទៃដែរ ឬទេ ? ឬអ្នកធ្លាប់បែកបាក់ស្នេហ៍ហើយ នៅមានអារម្មណ៍សោកស្តាយឬទេ ? មានវិធីសាស្ត្រមួយចំនួនដើម្បីយកឈ្នះចិត្ត និងបេះដូងរបស់អតីតគូស្នេហ៍ដែលបែកបាក់ឱ្យជានាជាមួយអ្នកវិញដូចតទៅ ៖
១-ញញឹមដាក់នាង ។ សម្តែងទឹកមុខរីករាយនិងផ្តល់អារម្មណ៍កក់ក្តៅឱ្យនាងចង់នៅក្បែរអ្នកសាជាថ្មី ។
២-ធ្វើឱ្យនាងទុកចិត្ត និងជឿជាក់មកលើអ្នកម្តងទៀត ឬទាមទារមកវិញនូវការជឿជាក់កន្លងមក ។ បន្ទាប់ពីបែកបាក់គ្នាជាមួយអ្នក ប្រសិនជាអ្នកធ្វើអ្វីមួយឱ្យនាងឈឺចាប់ នាងនឹងមិនចូលចិត្តអ្នកខ្លាំងទ្បើង ។ ផ្តល់ឱកាសខ្លះឱ្យនាងគិត និងយល់ពីភាពអស្ចារ្យរបស់អ្នកសម្រាប់នាង ។
៣-បង្ហាញឱ្យនាងឃើញថា អ្នកមានទឹកចិត្តល្អកម្រិតណា ។ ទិញផ្កាមួយបាច់ ហើយសរសេរពាក្យ ល្អៗប៉ុន្មានម៉ាត់ដូចជា «ហឺុ!ឱ្យបងសុំទោស បងមិនល្អគ្រប់យ៉ាងសម្រាប់អូន ប៉ុន្តែបងពិតជាស្រទ្បាញ់អូន» ។ បន្ទាប់ពីនាងបើកមើលសំបុត្រក្នុងផ្កានោះហើយ នឹងនឹកឃើញពីសម្តីផ្អែមត្រជាក់ដល់បេះដូងរបស់អ្នក ហើយនាងនឹងស្តាយអ្នកមិនខាន ។
៤-ផ្តល់ឱកាសល្អមួយដល់នាង ។ អ្វីៗគឺត្រូវការពេលវេលាពិសេសជាមួយនឹងអតីតគូស្នេហ៍របស់អ្នក ។
៥-ជា រឿយៗកុំព្យាយាមកត់សម្គាល់ ឬរំឭកពីអ្វីដែលជាហេតុនាំឱ្យអ្នកទាំងពីរបែកបាក់គ្នាឱ្យសោះ ។
៦-ត្រូវយល់ចិត្តថ្លើមមិត្តរបស់នាង ៕
ចែករំលែកព័តមាននេះ