រាជធានីភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានរងរបួសធ្លាយពោះទាំងអាក្រាតកាយ ខណៈពេលដែលបុរសរងគ្រោះត្រូវស្ត្រីរកស៊ីផ្លូវភេទម្នាក់និងប្រុសស្នេហ៍ហៅឌុបទៅផ្លូវរទះភ្លើងម្តុំបឹងកក់ តែពេលទៅដល់គ្មានលុយឲ្យ ក៏ដូរនិងការរួមភេទ តែមិនទាន់បានសម្រេចផងនាងយកកូនកាំបិតចុងស្រួចចាក់បំណងប្លន់យកម៉ូតូ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង១១និង៣០នាទី ស្ថិតនៅផ្លូវបឹងកក់ថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ទាំងសភាពធ្ងន់ធ្ងរបុរសរងគ្រោះបាននិយាយក្សាវៗថាគាត់បានដឹកស្ត្រីរកស៊ីផ្លូវភេទ និងប្រុសស្នេហ៍របស់នាងទៅផ្លូវរទះភ្លើង ម្តុំបឹងកក់ នៅពេលដែលមកដល់ផ្លូវសហព័ន្ឋរុស្ស៊ីមុខក្តាន់២ប្រុសស្នេហ៍ស្ត្រីរកស៊ីផ្លូវភេទបានចុះមុន ។ជនរងគ្រោះបន្តទៀតថានៅពេលនោះស្ត្រីរកស៊ីផ្លូវភេទខាងលើមិនបានចុះជាមួយប្រុសស្នេហ៍នោះទេ ដោយឲ្យគាត់ដឹកទៅម្តុំបឹងកក់ ស្រាប់តែដឹកទៅដល់នាងគ្មានលុយ ក៏ឲ្យគាត់ដេកជាមួយគាត់ក៏យល់ព្រម ភ្លាមនោះក៏ដោះខោអាវមិនទាន់បានសម្រេចផង ស្ត្រីរកស៊ីផ្លូវភេទបានដកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះ ហើយប្រុសស្នេហ៍ក៏ទៅដល់ប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ ។តែជនរងគ្រោះស្រែក ក៏មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ជាហេតុធ្វើឲ្យស្ត្រីរកស៊ីផ្លូវភេទនិងប្រុសស្នេហ៍រត់ ដោយស្ត្រីរកស៊ីផ្លូវភេទរត់ចោលខោនិងស្បែជើងបាត់ស្រមោលតែម្តង ។
ចំណែកបុរសរងគ្រោះត្រូវបានគេដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យតាមម៉ូតូកង់បី ។ រីឯម៉ូតូសង់កូរ៉េត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្រះចកយករក្សាទុកឲ្យ ៕
ចែករំលែកព័តមាននេះ