ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​​ប្លា​ស្ទីក​​បោះ​ចូល​​សមុទ្រ​​​ប្រហែល9​​លាន​តោនក្នុង​មួយ​ឆ្នាំ

9 ឆ្នាំ មុន

សំរាម​​ប្លាស្ទិក​​ទម្ងន់​សរុប​ជាង​​៨​លាន​​តោន​​​ត្រូវ​​គេ​បោះ​​ចូល​​សមុទ្រ​​​នៅទូទាំង​​ពិភព​លោក​​ក្នុង​មួយ​ឆ្នាំ​​ បង្ក​ផល​ប៉ះ​ពាល់​​អាក្រក់​​​ដល់​​​ជីវិត​​​​រស់​នៅ​ក្នុង​​​សមុទ្រ ។​
​តាម​របាយ​ការណ៍​​​ស្រាវ​ជ្រាវ​​​ចុង​ក្រោយ​​​រៀប

សំរាម​​ប្លាស្ទិក​​ទម្ងន់​សរុប​ជាង​​៨​លាន​​តោន​​​ត្រូវ​​គេ​បោះ​​ចូល​​សមុទ្រ​​​នៅទូទាំង​​ពិភព​លោក​​ក្នុង​មួយ​ឆ្នាំ​​ បង្ក​ផល​ប៉ះ​ពាល់​​អាក្រក់​​​ដល់​​​ជីវិត​​​​រស់​នៅ​ក្នុង​​​សមុទ្រ ។​
​តាម​របាយ​ការណ៍​​​ស្រាវ​ជ្រាវ​​​ចុង​ក្រោយ​​​រៀបចំ​​ឡើង​ដោយ​​​​អង្គការ​​ ​Association for Marine Science នៅរដ្ឋ​ម៉ាស​​ាឈូ​សេត ​​សហរដ្ឋ​អាមេរិក​ និង​​បោះពុម្ព​​​ផ្សាយ​ក្នុង​ទស្សនា​វដ្តី​​ Science បញ្ជាក់​ថា​ បច្ចុប្បន្ន​​​នៅទូទាំង​​ពិភព​លោក​​​មាន​​សំរាម​​ប្រភេទ​​ប្លា​ស្ទិក​​សរុប​ខ្ពស់​​ជាង​​២៧៥​​លានតោន ក្នុង​ចំនួន​នោះ​​​មាន​ប្រហែល​​៣%​ ឬ​​ច្រើន​​ជាង​​៨​​លាន​តោន​​ត្រូវ​​បោះ​ចូល​​សមុទ្រ ។​

ទិន្នន័យ​​បញ្ជាក់​ថា ​នៅ​ដំណាច់​ឆ្នាំ​​​២០១៥​ ​មាន​ការ​​​​ព្យាករពីបរិមាណ​​សំរាម​​​ប្លាស្ទិក​​នៅក្នុង​មហា​សមុទ្រ​​នៅលើពិភព​លោក​​នឹង​កើន​​ខ្ពស់​​ក្នុង​​កម្រិត​​៨​លាន​​តោន​ និង​ប្រភព​​​នៃ​​​សំរាម​ប្លាស្ទិក​​​​នៅក្នុង​​មហា​សមុទ្រ​ភាគ​ច្រើន​​ចេញ​ពី​ «ប្រទេស​​កំពុង​អភិវឌ្ឍន៍» ។​

នៅក្នុង​ការ​ស្រាវ​ជ្រាវ​​​នោះ​​អះអាង​ថា ប្រទេសចិន​ជា​ប្រទេស​​កំពុង​អភិវឌ្ឍន៍​ បាន​បោះ​​សំរាម​​​​ប្រភេទ​ប្លា​ស្ទិក​​ចូលសមុទ្រ​​ខ្ពស់​បំផុត​​នៅលើ​ពិភព​​លោក​ មាន​ប្រហែល​៣០%​ នៃ​​សំរាម​​ប្លាស្ទិក​​នៅក្នុង​​​សមុទ្រ​​ បន្ទាប់​មក​​ឥណ្ឌូ​ណេស៊ី​ ហ្វ៊ី​លីពីន​ វៀត​ណាម​ ស្រីលង្កា ថៃ ​អេហ្ស៊ីប​ ម៉ាឡេស៊ី ​នីហ្សេរីយ៉ា​ និង​​​បង់​ក្លាដេស​ ជាប់​ចំណាត់​ថ្នាក់​១០​ប្រទេស​ ដែល​បោះ​​សំរាម​​ប្លាស្ទិក​​​ចូល​សមុទ្រ​​យ៉ាង​ខ្ពស់ ។ ក្រុម​អ្នក​​ស្រាវ​ជ្រាវ​​បាន​​​អំពាវ​នាវ​​ដល់​​រដ្ឋា​ភិ​បាល​​ក្នុង​ប្រទេស​​ទាំង​​១៩២​ នៅលើពិភព​លោក​​​ដែល​មាន​សមុទ្រ​​ គួរ​ចាត់​ការ​លើ​​បញ្ហា​នេះ ៕