គង់ សុជាតិកញ្ជ្រោលចង់បានកូនឆាប់ៗនេះជាមួយលោកជា វិបុល
រាជធានីភ្នំពេញ ៖ ក្រោយពីរៀបមង្គលការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៣មក អ្នកនាងគង់ សុជាតិ នៅឆ្នាំ២០១៥នេះ ប្រាថ្នាចង់បានកូន ឆាប់ៗ ។
រាជធានីភ្នំពេញ ៖ ក្រោយពីរៀបមង្គលការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៣មក អ្នកនាងគង់ សុជាតិ នៅឆ្នាំ២០១៥នេះ ប្រាថ្នាចង់បានកូន ឆាប់ៗ ។
រាជធានីភ្នំពេញ ៖ ក្រោយពីរៀបមង្គលការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៣មក អ្នកនាងគង់ សុជាតិ នៅឆ្នាំ២០១៥នេះ ប្រាថ្នាចង់បានកូន ឆាប់ៗ ។
អ្នកនាងគង់ សុជាតិ តាំងពីរៀបការលើកទី២មក មិនទាន់មានតម្រុយមានកូនទេធ្វើឲ្យមានពាក្យលេចឮថាស្នេហាថ្មីនេះទំនងមិនគង់វង្សយូរតទៅទៀតទេ ។ ប៉ុន្តែរវាងអ្នកនាងគង់ សុជាតិ និងលោកជា វិបុល ជាស្វាមីមិនដែលមានបញ្ហាល្អក់កករណាមួយមើលមុខគ្នាមិនចំឡើយ នៅតែក្រសោបក្តីសុខ សុភមង្គល ។ អ្នកនាងគង់ សុជាតិ តែងតែត្រូវសារព័ត៌មានលើកនិយាយពីរឿងគ្មានកូនជាមួយលោកវិបុល ខណៈតារាស្រីមួយចំនួនរៀបការក្រោយកំពុងតែពពោះ។ ម្ល៉ោះហើយទើបធ្វើឲ្យអ្នកនាងគង់ សុជាតិ ពេលខ្លះខ្ជិលបកស្រាយរឿងមិនទាន់មានកូន និងនិយាយការពារភាពល្អប្រសើរពីជីវិតប្តីប្រពន្ធ របស់ខ្លួន ខណៈពេលដែលមានគេចោទសួរម្តងហើយម្តងទៀត ។
ដោយប្រាថ្នាចង់បានកូនខ្លាំងមែនទែនហើយនោះទើបអ្នកនាងគង់ សុជាតិ និយាយកាលពីពេល ថ្មីៗនេះថា «នៅឆ្នាំនេះខ្ញុំដូចជាចង់បានកូនខ្លាំងណាស់ដើម្បីបានចំណងដៃ និងជាកាដូលាភថ្មីមួយនៅក្នុងរង្វង់គ្រួសារប្តីប្រពន្ធយើងដែលរៀបការយូរខែហើយមិនទាន់មានកូន ។ ឆ្នាំនេះបើទេវតាជួយឲ្យមានកូនលឿនគឺពិតជាទទួលយក ព្រោះឆ្នាំមមែមាសជាឆ្នាំល្អបំផុត ។ បើសម្រេចផែនការនេះមែនពិតជាសប្បាយចិត្តទាំងប្តីទាំងប្រពន្ធមិនស្ទើរទេ ដើម្បីបន្សាបរឿងគេថាការយូរហើយអត់កូន ខ្ជិលឲ្យគេសួរនាំច្រើន។ មិនចង់អត់មានដំណឹងល្អនៃផែនការមានកូននេះទេ ព្រោះយើងជាអ្នកសិល្បៈមានគេស្គាល់ច្រើនពិតជាមានការលេចឮពីនេះពីនោះមិនចេះចប់» ។
ពិធីការិនីកាន់តែចាស់កាន់តែខ្លឹម គង់ សុជាតិ និយាយថា «ដូចដឹងហើយយើងទាំងពីរនាក់រវល់ពេកអត់សូវមានពេលទំនេរសម្រាប់សម្រាកមើលថែទាំពពោះបានយូរ ។ ការងារចេះតែមានអ្នកហៅ ណាមួយសប្បាយចិត្តដែលយើងការហើយនៅតែមានទីផ្សារទាំង២នាក់ប្តីប្រពន្ធ មានបងប្អូនអញ្ជើញហៅបំពេញការងារ ទើបចេះតែស្រវេស្រវាទៅទាន់ឱកាសហុចឲ្យ ទើបរំលងខែឆ្នាំ យូរទៅៗអត់បានពពោះ ។ ខ្ញុំដូចជាចង់បានកូនខ្លាំងណាស់ឆ្នាំនេះ ព្រោះថាឆ្នាំល្អ បើមានពិតជាទុកមិនពន្យារពេលនោះទេ ។ បើមានមែននៅតែបំពេញការងារសិល្បៈដូចតារាផ្សេងមិនឈប់នោះទេ ធ្វើការទាំងពពោះក៏ព្រមដែរ» ។
អ្នកនាងគង់ សុជាតិ សរសើរស្វាមីរបស់នាងដែលគិតតែខំធ្វើការ ព្រោះគិតថាស្រវារកប្រាក់សិនបើមានកូននោះកាន់តែមានបន្ទុកថ្មីចំណាយច្រើន ទើបប្រឹងទាំងប្តីទាំងប្រពន្ធ ។
មកទល់ពេលនេះអ្នកនាងគង់ សុជាតិ នៅតែក្តាប់ឱកាសធ្វើជាពិធីការិនី ទោះបីមានអ្នកថ្មីច្រើនក្តី ។ អ្នកនាងគង់ សុជាតិ កាន់តែលេចធ្លោតាមរយៈកម្មវិធី «ពេញចិត្តឬអត់ ? «អូឡាឡា»របស់ទូរទស្សន៍ម៉ាយធីវី និងកម្មវិធីរក្សាសម្រស់នៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ដែលជាកម្មវិធីពេញនិយមមួយសម្រាប់ស្ត្រីចង់រៀនជំនាញធ្វើសក់ និងផាត់មុខនៅហាងគង់ សុជាតិ របស់នាងផ្ទាល់។ ចំណែកលោកជា វិបុល ជាស្វាមី លេចធ្លោនៅស្ថានីយទូរទស្សន៍ហង្សមាស។ ទោះជាធ្វើការនៅទូរទស្សន៍ផ្សេងគ្នា ប៉ុន្តែអ្នកទាំងពីរតែងតែចាប់ដៃគូគ្នាចូលរួមធ្វើជាពិធីករក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ខួបកំណើត សម្ពោធក្រុមហ៊ុន និងតាមហាង ធំៗជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ