រាជធានីភ្នំពេញ ៖ ក្រោយផ្ទុះកក្រើក និងល្បីសុះសាយពេញបណ្ដាញសង្គម រឿងតារាសម្ដែង និងកំប្លែងពូ ជាន់មីន រត់ទៅធ្វើសន្តិសុខ ដោយបណ្ដាមហាជន អ្នកគាំទ្រទូទាំងប្រទេសមានការយល់ច្រឡំថាព្រោះមេក្រុមពូត្រូលដក និងដេញចេញពីក្រុម ស្រាប់តែពូ ជាន់មីន និងមេក្រុមចេញមុខបកស្រាយហើយបញ្ជាក់ច្បាស់ៗអំពីមូលហេតុពិតប្រាកដ ។
ជាការពិតណាស់ មួយរយៈមកនេះ នៅបណ្ដាញសង្គមយក្ស Tik Tok និង Facebook កំពុងផ្ទុះល្បីយ៉ាងខ្លាំង ពាក់ព័ន្ធនឹងតារាសម្ដែង ពូ ជាន់មីន ថតវីដេអូបង្ហោះក្នុងឈុតជាសន្តិសុខឈរយាមនៅខេត្តព្រះសីហនុយ៉ាងកំសត់ អមដោយសំណេរ និងពាក្យសម្ដីហាក់ជាមានទុក្ខលំបាកលាក់ក្នុងចិត្តថា «បងប្អូននេះការងារថ្មី ជីវិតមានចុះមានធ្លាក់ អាវនេះខានពាក់៧ឆ្នាំមកហើយ ឥឡូវត្រូវមកពាក់វាម្ដងទៀត» ។
យ៉ាងណាមិញ ក្រោយឃើញដូច្នេះ ស្រាប់តែបណ្ដាមហាជនអ្នកគាំទ្រជាច្រើនបានរិះគន់ទៅកាន់មេក្រុមពូត្រូល យ៉ាងខ្លាំងដោយខ្លះបានចោទជាសំណួរសួរថា ហេតុអ្វីទើបដេញ ពូជាន់មីន ចេញពីក្រុមសម្ដែង? ខ្លះទៀតក៏លើកឡើងថា ក្រុមសម្ដែងពូត្រូល អត់ពីពូជាន់មីន គឺសម្ដែងមិនសូវល្អមើលនោះទេ ។ ហើយមានបងប្អូនខ្លះបានលើកឡើងថា ឈប់មើលការសម្ដែងនឹងឈប់គាំទ្រហើយ បើគ្មានពូជាន់មីនសម្ដែងជាដើម ។
ក្រោយរលកកម្ដៅកាន់តែកើនឡើង មិនទុកយូរនាំរឿងធំ ស្រាប់តែពូជាន់ មីន និងមេក្រុមពូត្រូល បានចេញមុខបកស្រាយហើយ ៖ ពូជាន់ មីន បានចេញមុខបកស្រាយយ៉ាងដូច្នេះថា «ជម្រាបសួរពុកម៉ែបងប្អូន និងហ្វេនៗទាំងអស់គ្នា មូលហេតុដែលខ្ញុំមកធ្វើការជាសន្តិសុខនៅកំពង់សោម គឺមេខ្ញុំមិនបានបញ្ឃប់ខ្ញុំពីក្រុមនោះទេ ។ ចំណែកខ្ញុំក៏មិនបានឈប់ថតដែរ គឺមានមូលហេតុរបស់ខ្ញុំ បងប្អូនដឹងហើយថា អំឡុងប៉ុន្មានខែនេះ ខ្ញុំមិនបានថតទេ ព្រោះអត់សូវស្រួលខ្លួននិយាយអោយខ្លីទៅ គឺខ្ញុំឆុងជាមួយអ្នកផ្ទះខ្ញុំ គេមិនអោយខ្ញុំនៅផ្ទះទេ រយៈពេល២ឆ្នាំហើយ ។
ពូ ជាន់មីន រៀបរាប់បន្តថា «អ៊ីចឹង ខ្ញុំត្រូវដើរអោយឆ្ងាយ ហើយក្រោយរយៈពេល២ឆ្នាំទើបខ្ញុំត្រឡប់ទៅផ្ទះវិញ សូម្បីតែក្រុមគ្រួសាររបស់ខ្ញុំ ក៏គេមិនអោយជួបមុខដែរ អ៊ីចឹងខ្ញុំត្រូវរត់មករកលុយសិន បើយើងនៅផ្ទះគឺបង្កផលវិបាកដល់ខ្លួនឯង ។ ពូជាន់មីន បញ្ជាក់ចុងក្រោយថា គាត់មិនបានឈប់ពីការសម្ដែងទេ គឺគាត់ផ្អាកមួយរយៈសិនពេលទៅវិញគាត់ និងថតធម្មតាវិញ ចែកជូនហ្វេនៗបានទស្សនា ដូច្នេះសូមបងប្អូនឈប់ឆ្ងល់ទៅ មូលហេតុផ្អាកពីការសម្ដែង ព្រោះឆុងពេក ទើបគាត់មកធ្វើការងារផ្សេងមួយរយៈសិន ដោយឡែកមេក្រុមពូត្រូលក៏បានចេញមុខបញ្ជាក់ថា «ពួកយើងគ្មានទំនាស់ផ្ទៃក្នុង ជាមួយគាត់ទេ នេះរឿងបញ្ហាផ្ទាល់ខ្លួនរបស់គាត់ ខ្ញុំជាអ្នកដឹកនាំ ខ្ញុំមិនចង់បាត់បង់កូនក្រុមខ្ញុំម្នាក់ណាឡើយ ជាពិសេសមនុស្សដែលខ្ញុំលើកជាងគេ ជាអ្នកដឹកនាំជាមេគេទើបយល់អារម្មណ៍មួយនេះ ( ខ្ញុំមិនចង់ហែកកេរគ្នាលើបណ្ដាញសង្គមទេ ខ្ញុំមិនចូលចិត្ត ) ខ្ញុំគ្រាន់តែចង់អោយបងប្អូនទស្សនា តែសាច់រឿងកំប្លែងធ្វើអោយបងប្អូនសើចសប្បាយប៉ុណ្ណោះ គាត់ និងអាចមកបន្តការងារវិញនៅថ្ងៃណាមួយ ៕ អត្ថបទ៖រៀម រ៉ាន់
ចែករំលែកព័តមាននេះ