ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសអាមេរិចកាំង​ស្រវឹង​ធ្លាក់ភ្នែក​បើក​រថយន្តមែសឺដេសបុករឺុម៉កម៉ូតូ​ពេញ​ទំហឹង​របួសធ្ងន់ស្រាល៤នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ជន​ជាតិអាមេរិចកាំង​ម្នាក់​ស្រវឹង​ស្រាជោក​ជាំ​បាន​បើក​​រថយន្តមែសឺដែស​ស៊េរីទំនើប​មួយ​គ្រឿង ទៅបុក​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ទិសដៅបញ្រ្ចាស់គ្នា​ពេញ​ទំហឹង​បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​រង​របួស​ធ្ង​ន់​ស្រាល​ ចំណែក​រឺុម៉ក​ម៉ូតូ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ជន​ជាតិអាមេរិចកាំង​ម្នាក់​ស្រវឹង​ស្រាជោក​ជាំ​បាន​បើក​​រថយន្តមែសឺដែស​ស៊េរីទំនើប​មួយ​គ្រឿង ទៅបុក​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ទិសដៅបញ្រ្ចាស់គ្នា​ពេញ​ទំហឹង​បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​រង​របួស​ធ្ង​ន់​ស្រាល​ ចំណែក​រឺុម៉ក​ម៉ូតូ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី២៣ មករា ២០១៥ នៅ​ចំណុច​មុខ​ព្រះ​អង្គដងកើ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ីសុវត្តិ ស្ថិតក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ ។​

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹក​ភ្ញៀវ​នារី​ខ្មែរម្នាក់ និង​បុរស​នារី​ជាជន​បរទេស​២នាក់ទៀត ដោយ​បើក​បរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះស៊ី​សុវត្តិ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅជើង ខណៈមក​ដល់​ចំណុច​មុខ​ព្រះ​អង្គដងកើ រឺុម៉ក​ម៉ូតូ​បាន​បន្ថយ​ល្បឿនដើម្បី​ដាក់​ភ្ញៀវ​ចុះ​ ខណៈ​នោះ​ក៏មាន​រថយន្ត​មែសឺដែស​ស៊េរី​ទំនើប​មួយ​គ្រឿង ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1I-6661 បើក​បរ​ដោយ​បុរសជន​ជាតិអាមេរិច​កាំង​ម្នាក់​ក្នុង​សភាព​ស្រវឹង​ស្រាជោក​ជាំ និង​រួម​ដំណើរ​ជាមួយ​នារីម្នាក់ បាន​បើក​បរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ក្នុង​ទិសដៅពី​ជើង​ទៅ​ត្បូង​បាន​មក​បុក​រឺុម៉ក​ម៉ូតូ​ពេញ​ទំហឹង​ក្នុង​ទិសដៅ​បញ្រ្ចា​ស់​​គ្នា​បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​រង​របួស​ធ្ង​ន់​ស្រាល​ ចំណែក​រឺុម៉ក​ម៉ូតូ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង។ បន្ទាប់ពី​បើក​រថយន្ត​បុក​រឺុម៉ក​ម៉ូតូ​ហើយ​នោះ​រថយន្ត​បង្ក​ខាង​លើ​បាន​បើក​រថយន្តគេចដល់​ចំណុច​ផ្លូវ​២១៤ ក្នុង​សង្កាត់បឹង​រាំង ក៏ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ ខណ្ឌ​ដូន​ពេញ​ដេញ​ទាន់​ និង​បាន​ឃាត់​បាន​ទាំង​រថយន្ត និង ម្ចាស់​រថយន្ត​។

ក្រោយពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះនៅ​មន្ទីរ​ពេទ្យ ចំណែក​បុរស​អាមេរិច​កាំង និង រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់ការិយាល័យ​ចរាចរផ្លូវ​គោក​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​និតិវិធីច្បាប់ ។​