ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​ប៉ុ​ស្តិ៍ប៉ូលិស​ភ្នំពេញ​ថ្មី​ម្នាក់​រៀល​កៃកាំភ្លើងបា.ញ់​ខ្លួន​ឯងរបួស​ធ្ងន់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រី​ប៉ូលិស​ម្នាក់​មាន​ថា​នៈ​ជា​អនុប្រធាន​ប៉ុ​ស្តិ៍​​​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​បាន​រង​របួសធ្ងន់ ​​ត្រូវ​គេ​បញ្ជូន​តាម​រថយន្ត​សា​មុ​យទៅ​សង្គ្រោះ​​ភ្លាម​ៗ​ក្រោយ​ពី​រៀល​កៃ​កាំភ្លើង​វែង​ប្រភេទ​AK៤៧​បា.ញ់​​​​ចំ.ពោះ

រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រី​ប៉ូលិស​ម្នាក់​មាន​ថា​នៈ​ជា​អនុប្រធាន​ប៉ុ​ស្តិ៍​​​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​បាន​រង​របួសធ្ងន់ ​​ត្រូវ​គេ​បញ្ជូន​តាម​រថយន្ត​សា​មុ​យទៅ​សង្គ្រោះ​​ភ្លាម​ៗ​ក្រោយ​ពី​រៀល​កៃ​កាំភ្លើង​វែង​ប្រភេទ​AK៤៧​បាញ់​​​​ចំ.ពោះ​ខ្លួន​ឯង១គ្រាប់ធ្លាយ​ពោះ​វៀនចេញ​មក​ក្រៅ​ ​កាលពី​វេលា​ម៉ោង​១ ​និង​៥​នាទីរំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២​ មករា​ ២០១៥​ ស្ថិត​ក្នុង​​បន្ទប់​ស្នាក់​នៅ​ក្នុង​ប៉ុ​ស្តិ៍​ប៉ូលិស​តែ​ម្តង។

ប្រភព​ព័​ត៍​មាន​ពី​មន្ត្រី​ប៉ូលិស​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ​មាស សា​រិ​ទ្ធ​ ​ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ​ពាក់​ស័ក្កិ​២ ​មាន​ថា​នៈ​ជា​អនុប្រធាន​ប៉ុ​ស្តិ៍​ប៉ូលិស​ភ្នំពេញ​ថ្មី​បាន​រង​របួស​ចំ.ពោះ​១​គ្រាប់​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅក្នុង​សម្លៀក​បំពាក់​ជា​ឯកសណ្ឋាន​ប៉ូលិស​ប្រយុទ្ធ​ថែម​ទៀត​។

ប្រភព​បាន​បន្ត​ថា​ ជន​រង​គ្រោះ​បាន​ដេក​ដួល​នៅ​លើ​ឥ​ដ្ធ​ការ៉ូ​ក្បែរ​ពូក​ជាមួយ​កាំភ្លើង​ប្រភេទAK​បត់​៤៧ ​និង​នៅ​លើ​បន្ទប់​ឡៅតឿ​នៃ​ប៉ុ​ស្តិ៍រ​ដ្ធ​បាល​ភ្នំពេញ​ថ្មី​តែ​ម្នាក់ឯង​តែ​ប៉ុណ្ណោះ​។​ ជាមួយ​នោះ​ ខណៈ​ពេល​ជន​រង​គ្រោះ​ត្រូវ​គ្រាប់កាំភ្លើង​មិនមាន​អ្នក​ណា​ដឹង​ទេ​។ ​ទោះ​យ៉ាងណា​ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​ភ្ញាក់ផ្អើលឡើង​ នៅ​ពេល​ប៉ូលិស​គ្នា​ឯង​ដែល​ទើប​ត្រឡប់​មក​ពី​ល្បាត​ និង​ឡើង​ទៅ​ដាស់​ផ្លាស់​ប្តូរ​ជន​រង​គ្រោះ​ដើម្បី​ឲ្យ​ចេញ​ទៅ​ល្បាត​បន្ត​​​​។

ចំពោះ​មូលហេតុ​ពិតប្រាកដ​ថា​ជន​រង​គ្រោះ​បាន​រៀ​លកៃកាំភ្លើង​នេះ​ប្រភព​ព័​ត៌មានបាន​បង្ហើប​ថា ​ជន​រង​គ្រោះ​បាន​និយាយ​ទាំង​អាកា​រឈឺ​ចុកចាប់​ថា​ «ខ្ញុំ​ត្រូវ​គ្រាប់កាំភ្លើង​ហើយ និង​បាន​អង្វរ​ឱ្យ​មន្ត្រី​ប៉ូ​លិស​ដូច​គ្នា​​ជួយ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​​​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ផង​ ព្រោះ​គាត់​ពិបាក​ទ្រាំ​ណាស់»​។​ ​ប​ច្ចុ​ប្បន្ន​មន្ត្រី​ប៉ូ​លិ​ស​ខាងលើ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ​ហើយ​សមត្ថកិច្ច​ និង​ក្រុម​អ្នកកា​​សែត​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ​ថា​តើ​ករណី​​​​​នេះ​ជា​រឿង​រា​លកៃកាំភ្លើង​ ឬ​ក៏​ជា​ករណី​​​អ្វី​ផ្សេង៕