ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅឆ្នាំ២០១៤រាជធានីភ្នំពេញ​មានអគ្គិភ័យកើត​ឡើងចំនួន៨៦​ករណីបណ្តាលស្លា.ប់​៧នាក់និងរបួស​៦នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេ​ញ​ ៖​រាជធានីភ្នំពេញ​នៅក្នុងរយះ​ពេល១២ខែ​ឆ្នាំ២០១៤​កន្លងមកនេះ​មានអគ្គិភ័យ​កើតឡើង​ចំនួន​៨៦ករណី​បណ្តាលឱ្យ​មនុស្សស្លា.ប់​ចំនួន៧​នាក់ និងរង​របួស៦នាក់​ព្រមទាំង​បំផ្លិច​បំផ្លាញ​លំនៅឋាននិ​ងសម្ភារ​មួយចំ​នួនទៀត ​។ នេះបើតាម​ការឱ្យ​ដឹងពីនគរ​បាលការិយាល័យ​បង្កានិង​ពន្លត់អគ្គិ​ភ័យ ។ ទោះបី​ជាយ៉ាង​

រាជធានីភ្នំពេ​ញ​ ៖​រាជធានីភ្នំពេញ​នៅក្នុងរយះ​ពេល១២ខែ​ឆ្នាំ២០១៤​កន្លងមកនេះ​មានអគ្គិភ័យ​កើតឡើង​ចំនួន​៨៦ករណី​បណ្តាលឱ្យ​មនុស្សស្លាប់​ចំនួន៧​នាក់ និងរង​របួស៦នាក់​ព្រមទាំង​បំផ្លិច​បំផ្លាញ​លំនៅឋាននិ​ងសម្ភារ​មួយចំ​នួនទៀត ​។ នេះបើតាម​ការឱ្យ​ដឹងពីនគរ​បាលការិយាល័យ​បង្កានិង​ពន្លត់អគ្គិ​ភ័យ ។ ទោះបី​ជាយ៉ាង​ណា​បើប្រៀបធៀប​នៅឆ្នាំ២០១​៣មានមាន​ការថយចុះ ។

លោកវរៈ​សេនីយ៍ទោ ​ព្រហ្ម យ៉ន នាយការិយាល័យ​បង្កានិងពន្លត់​អគ្គិភ័យ​នៃស្នងការនគ​របាលរាជធានី​ភ្នំ​ពេ​ញ​​​បានឱ្យ​ដឹងថា​ ក្នុងរយះ​ពេល១២ខែ​ឆ្នាំ២០១៤នៅក្នុងរាជធា​នីភ្នំពេញមានគ្រោះ​អគ្គិភ័យ​ចំនួន​៨៦​ករ​ណី​បណ្តាលឱ្យ​ស្លាប់មនុស្ស​ចំនួន៧នាក់​ក្នុងនោះ​មានស្រី៣នាក់​និងប្រុស៤នាក់ និង​រងរបួស៦នាក់ ។លោកនាយ​ការិយាល័យ​បានឱ្យ​ដឹងទៀត​ថា គ្រោះអគ្គិ​ភ័យនេះ​បានបំផ្លិច​បំផ្លាញលំ​នៅឋានចំនួន​១៤០ខ្នង ក្នុងនោះ​មាន​ផ្ទះឈើលើ​ថ្មក្រោមចំនួន​១០៧ខ្នង​ ល្វែង៣៣ល្វែង​,បន្ទប់ខារ៉ា​អូខេ១៥​បន្ទប់ ,ដេប៉ូឈើ​១០កន្លែង,​រោងចិញ្ចឹម​មាន់ចំនួន១,​តូបលក់កាហ្វេ១តូប,​ឆេះបំផ្លាញរថយន្តចំនួន​១០គ្រឿង,ម៉ូតូ១៨​គ្រឿងព្រមទាំងទ្រព្យ​សម្បត្តិមួយ​ចំនួនធំ​ទៀត។ ទោះបីជា​​យ៉ាងណា​លោកនាយ​ការិយាល័យ​ពុំបានឱ្យ​ដឹងពីទំហំ​នៃការខួច​ខាតគិតជា​ថវិកា​អស់​ប៉ុន្មានឡើយ ។

លោកវរៈ​សេនីយ៍ទោ ព្រហ្ម យ៉ន បានឱ្យដឹងទៀតថា គ្រោះអគ្គិភ័យ​នេះនៅឆ្នាំ២០១៤​បើប្រៀបធៀប​ឆ្នាំ​២០១៣ ​មានការថយ​ចុះចំនួន១៩​លើក ដែលឆ្នាំ២០១៣​មានចំនួន១០៥​ករណីបណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​៦នាក់និងរ​បួស៦នាក់ ។ ​លោកនាយការិយា​ល័យក៍បានធ្វើការ​អំពាវនាវ ដល់ប្រជា​ពលរដ្ឋ​នៅក្នុងរាជ​ធានី​ភ្នំ​ពេញ​ក៍ដូចជា​នៅបណ្តាល​ខេត្តនានា​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ពីភ្លើងទៀ​ន ធូបនៅពេល​ដែលចាក​ចេញពីលំ​នៅ​ឋាន ហើយនៅ​ពេលកើតមាន​អគ្គិ​ភ័យកើត​ឡើងសំ​ខាន់ស្មារតីរួម​សហការគ្នាក្នុង​ការជួយពន្លត់​ជាបឋមឱ្យ​បាន​ទាន់ពេល ។

លោកនាយការិយា​ល័យក៍បាន សំណូមពរដល់​បងប្អូនប្រជាពល​រដ្ឋអោយមានសម្ភារ​បំពង់ពន្លត់អគ្គីភ័យ​នៅ​តាមផ្ទះ និង សហកាជាមួយ​នគរបាលបង្ការ​និងពន្លត់អគ្គីភ័យ​ដែលបានចុះទៅ​ផ្សព្វផ្សាយ​ពីរបៀបនៃ​ការប្រើ​ប្រាស់បំពង់​ពន្លត់អគ្គីភ័យ​និងវិធានការការ​ពារទប់ស្កាត់ផ្សេងៗ។