កោះសន្តិភាពសូមបង្ហាញជូនតារាស្រីបរទេសល្បីឈ្មោះ១០ដួង មានចំណុចពិសេសទាក់ទាញការចាប់អារម្មណ៍ពីមហាជន ។
១-នាង «ម៉ាដូណា»
តារាចម្រៀងអាមេរិក វ័យ៥៦ឆ្នាំ នាងម៉ាដូណា មានវីធីសាស្ត្រថែទាំសម្រស់ឱ្យនៅក្មេងជាងវ័យ ទោះជានាងមានអាយុច្រើនក៏ដោយ។ ទម្រង់មុខរបស់នាងមា៉ដូណាម៉ដ្ឋខៃ និងដៃស្រឡូន ។
២-នាង «ចូលី រ៉ូប៊ើត»
តារាសម្តែង និងជាអ្នកផលិតកម្មវិធីកម្សាន្តអាមេរិក វ័យ៤៦ឆ្នាំ នាងចូលី រ៉ូប៊ើត មានស្នាមញញឹម និងបបូរមាត់ស្រស់ស្អាតក្នុងចំណោមតារាស្រីជាច្រើដួង ។
៣-នាង «ជេន្នីហ្វើ ឡូប៉េ»
តារាចម្រៀងអាមេរិកវ័យ៤៥ឆ្នាំ នាងជេន្នីហ្វើ ឡូប៉េ មានត្រគាកស្អាតពីធម្មជាតិគួបផ្សំនឹងការស្លៀកពាក់សិចស៊ីធ្វើឱ្យនាងកាន់តែស្រស់ស្អាត ។
៤-នាង «អេនចេលីណា ចូលី»
តារាសម្តែងអាមេរិក វ័យ៣៩ឆ្នាំ នាងអេនចេលីណា ចូលី មានបបូរមាត់ស្រស់ស្អាត និងថ្ពាល់ទាំងគូមានមន្តស្នេហ៍ ។
៥-នាង «ប៊ីយ៉ុនសេ»
តារាចម្រៀងអាមេរិក វ័យ៣៣ឆ្នាំ នាងប៊ីយ៉ុនសេ មានត្រគាកមិនចាញ់នាងជេន្នីហ្វើ ឡូប៉េប៉ុន្មានទេ ។ លើសពីនេះទៅទៀតត្រគាករបស់នាងមានរាងស្អាត និងសាច់ពីក្រោយណែនល្អទៀតផង ។
៦-នាង «គីម កាដាសៀន»
តារាសម្តែងអាមេរិក វ័យ៣៣ឆ្នាំ នាងគីម កាដាសៀន ទំហំត្រគាករបស់នាងមិនចាញ់នាងឡូប៉េ និងប៊ីយ៉ុនសេទេ ។
៧-ប៉ារីស ហ៊ីលតុន
តារាសម្តែង និងជារាជិនីសម្រស់អាមេរិក វ័យ៣៣ឆ្នាំ នាងប៉ារីស ហីុលតុន មានរូបសម្រស់ស្រស់សោភា ។ ដងខ្លួនស្រឡូនសក្តិសមនឹងសម្លៀកបំពាក់សិចស៊ី កែវភ្នែកដ៏ស្រទន់របស់នាងបា៉រីស ហីុលតុនបញ្ជាក់ពីភាពវៃឆ្លាត និងបង្កប់ដោយមន្តស្នេហ៍ទាក់ទាញបុរស ។
៨-នាង «រីហានណា»
តារាចម្រៀង និងបង្ហាញម៉ូដបាបាដុសវ័យ ២៦ ឆ្នាំនាងរីហានណា បញ្ចេញភាពស្រស់ស្អាតរបស់នាងពេលនៅលើឆាកប្រគំតន្ត្រី ធំៗ ។ ស្បែកសរលោងស្រទន់របស់នាងរីហានណា ក៏អាចឆាបយកបេះដូងបុរសបានដែរ ។
៩-នាង «ថៃល័រ ស្វ៊ីស»
តារាចម្រៀង និងសម្តែងអាមេរិកវ័យ២៤ ឆ្នាំ នាងថៃល័រ ស្វ៊ីស មានកែវភ្នែកមុតស្រួចបង្ហាញពីភាពអង់អាច និងមានបបូរមាត់ពណ៌ស៊ីជម្ពូស្រស់ស្អាត ។
១០-នាង «ជេន្នីហ្វើ ឡរ៉ែន»
តារាសម្តែងអាមេរិក វ័យ២៤ឆ្នាំ នាងជេន្នីហ្វើ ឡរ៉ែន មានច្រមុះស្រួចស្អាត គួបផ្សំនឹងដងខ្លួនរាងអក្សរ S បង្ហាញរាងសិចស៊ីទាក់ទាញភ្នែកបុរស ៕
ចែករំលែកព័តមាននេះ