តារាសម្តែងអាមេរិក វ័យ៣៣ឆ្នាំ នាងប៉ារីស ហ៊ីលតុន បញ្ចេញសម្រស់ក្នុងព្រឹត្តិការណ៍ពានរង្វាន់តន្ត្រី NRJ ឆ្នាំ២០១៤ កាលពីថ្ងៃទី១៣ វិច្ឆិកា ២០១៤ នៅរោងមហោស្រព Palais des Festival ក្នុងទីក្រុងកាន ប្រទេសបារាំង ។
ប៉ារីស ហ៊ីលតុន ក្នុងឈុតរ៉ូបពណ៌ក្រហមឆែកពីចំហៀងបញ្ចេញគល់ភ្លៅសខ្ចី ពិសេសលេចគល់សុដន់ទាក់ទាញក្រសែភ្នែកទស្សនិកជនយ៉ាងខ្លាំង ។
នាងប៉ារីស ហ៊ីលតុន និយាយថា នាងមានមោទនភាពណាស់នៅពេលត្រូវបានអញ្ជើញជាភ្ញៀវពិសេសក្នុងព្រឹត្តិការណ៍ពានរង្វាន់តន្ត្រី NRJ ។
នេះជាព្រឹត្តិការណ៍លើកទី១៦ ដែលធ្វើឡើងដំបូងក្នុងឆ្នាំ១៩៩៩ ។
នាងប៉ារីស ហ៊ីលតុន ជាប់់ឈ្មោះជាឌីជេស្រីប្រចាំឆ្នាំ២០១៤ ដែលជាអាជីពថ្មីបន្ថែមរបស់នាង ។ អាជីពនេះនាងមានតម្លៃខ្លួន១លានដុល្លារក្នុងមួយកម្មវិធី ។
ប៉ារីស ហ៊ីលតុន កើតថ្ងៃទី១៧ កុម្ភៈ ឆ្នាំ ១៩៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មានកម្ពស់១,៧៣ម៉ែត្រ ។ នាងជាកូនពៅក្នុងចំណោមបងប្អូន៤នាក់ ។
ប៉ារីស ហ៊ីលតុន ប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ២០០០ ហើយឆ្នាំ២០០៣ នាងបានថតវីដេអូស្នេហារោលរាលជាមួយមិត្តប្រុសរបស់នាងគឺលោករីក សាឡូមូន មានចំណងជើងថា «រាត្រី១ក្នុងទីក្រុងប៉ារីស» និងខ្ចរខ្ចាយជាសាធារណៈទៀតផង ៕
ចែករំលែកព័តមាននេះ