ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរប្រដាប់អាវុធ៥នាក់ ស្ទាក់ប្លន់ម៉ូតូបុរស​ម្នាក់​មិន​បាន​សម្រេច

10 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ ៖ បុរស​ម្នាក់ជិះម៉ូតូ​ចេញ​ពីផឹកស៊ីបន្តទៅ​ចូល​ក្លឹបរាំ​កម្សាន្ត ត្រូវ​ក្រុម​ចោរប្រដាប់​អាវុធបើកម៉ូតូ​ស្ទាក់ផ្លូវ​ ប្លន់យក​ម៉ូតូ​តែមិន​បាន​សម្រេច ដោយសារ​តែម្ចាស់ម៉ូតូ​កាច់កុងតាក់​​សំងាត់ដេរមិន​ឆេះ ។ ហេតុការណ៍​នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង ២និង​៣០នាទី​រំលង​អាធ្រាត្រ ឈានចូលថ្ងៃទី ១១ វិចិ្ឆកា

រាជធានីភ្នំ​ពេញ ៖ បុរស​ម្នាក់ជិះម៉ូតូ​ចេញ​ពីផឹកស៊ីហើយបន្តទៅ​ចូល​ក្លឹបរាំ​កម្សាន្ត ត្រូវ​ក្រុម​ចោរប្រដាប់​អាវុធ​៥​នាក់​បើកម៉ូតូ​ស្ទាក់ផ្លូវ​ ប្លន់យក​ម៉ូតូ​តែមិន​បាន​សម្រេច ដោយសារ​តែម្ចាស់ម៉ូតូ​កាច់កុងតាក់​​សំងាត់ដេរមិន​ឆេះ ។ ហេតុការណ៍​នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង ២និង​៣០នាទី​រំលង​អាធ្រាត្រ ឈានចូលថ្ងៃទី ១១ វិចិ្ឆកា ២០១៤ នៅ​ចំណុច​ក្រោយវត្ត​អង្គ​តាមិញ ស្ថិតក្នុង​ភូមិថ្មគោល​ សង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យ ។

ប្រភព​ព័ត៌មាន​ពីពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ​បុរសរង​គ្រោះ​បាន​ជិះ​ម៉ូតូ​ហុងដាឌ្រីម​មួយ​គ្រឿង​​ ធ្វើដំណើរតែម្នាក់ឯងចេញ​ពីផឹកស៊ី ហើយបន្តទៅ​ចូល​ក្លឹបរាំកម្សាន្ត ខណៈធ្វើដំណើរមក​ដល់​ចំ​ណុ​ច​កើត​ហេតុ ក៏មាន​ក្រុម​ចោរប្រដាប់អាវុធ​ចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង​មបើកម៉ូតូមក​ស្ទាក់ផ្លូវ​បុរស​រង​គ្រោះ​ ដោយ​​ដកកាំ​ភ្លើង​រាមប្លន់ ធ្វើ​ឱ្យជនរង​គ្រោះភ័យ​ប្តួលម៉ូតូ​រត់គេចខ្លួន ។ ពេលជនរង​គ្រោះ​រត់គេចខ្លួន​ក្រុមចោរ​លើកម៉ូតូជនរង​គ្រោះជិះ​តែដេរមិនឆេះដោយសារ​ម្ចាស់ម៉ូតូកាច់កុងតាក់សំងាត់ក្រុមចោរ​ខឹងយកម៉ូតូមិនបាន​​ក៏បាញ់ឡើងលើមួយ​គ្រាប់​រួចផ្តួលម៉ូតូជនរងគ្រោះចោលហើយឡើង​ជិះម៉ូតូគេចខ្លួន​អស់ ។

ក្រោយ ពេលកើតហេតុ​សមត្ថកិច្ចមកដល់ជន​រង​គ្រោះ​ក៏ត្រឡប់មក​យក​ម៉ូតូ​ទៅដាក់ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរ​បាលរដ្ឋបាល​ចោមចៅ រួចក៏ត្រឡប់ទៅផ្ទះវិញ ។