មួយសប្តាហ៍កន្លងមកនេះក្រុមរាំ Flash Mob របស់ក្រុមហ៊ុនមិត្តហ្វូន បានកើតឡើង8ដង និងបានបង្កភាពភ្ញាក់ផ្អើលនៅទូទាំងរាជធានីភ្នំពេញ។ “ពិតជាសប្បាយរីករាយមែន” លោក សុភាចាន់ ដែលបានទស្សនាការសម្តែងរាំចំនួន២លើកកាលពីសប្តាហ៍មុនបាននិយាយ។ “អ្នកមិនបានដឹងពីទីកន្លែង ឬពេលវេលានោះទេ ពេលនោះស្រាប់តែមនុស្សជាច្រើនដែលកំពុងអង្គុយបានសម្លឹងមើលការសម្តែងរាំដែលមានភាពទាក់ទាញបំផុត។ បន្ទាប់មកពួករាំបានដោះអាវរបស់ពួកគេចេញ និងបង្ហាញគម្រោងផ្តល់ជូនថ្មីរបស់ក្រុមហ៊ុនមិត្តហ្វូនគឺ MIU $2.50 មានន័យថា ជាគម្រោងប្រើប្រាស់អ៊ិនធើរណិតដោយសេរីឥតកំណត់ត្រឹមតែ2,5ដុល្លារក្នុងមួយខែ”។
ការសម្តែងដ៏អស្ចារ្យនេះធ្លាប់បានរៀបចំឡើងដោយក្រុមហ៊ុន T-mobile ដែលជាទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ 1 នៅអាមេរិក តែពេលនេះគឺរៀបចំឡើងដោយក្រុមហ៊ុនមិត្តហ្វូនដែលជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជាដែលផ្តល់នូវគម្រោងថ្មីដ៏ល្អ និងទំនើប គឺគម្រោងប្រើប្រាស់អ៊ិនធើរណិតដោយសេរីឥតកំណត់ត្រឹមតែ2,5ដុល្លារក្នុងមួយខែ។
“តើមានក្រុមហ៊ុនណាអាចធ្វើបានដូចក្រុមហ៊ុនមិត្តហ្វូនដែលផ្តល់គម្រោងអ៊ិនធើណិតដោយសេរីឥតកំណត់ ត្រឹមតែ 2,5ដុល្លារមួយខែ0x017d7” ចូលរួមគម្រោងដ៏ពិសេសនិងរីករាយនេះ – ចូលរួមជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នក – ចូលរួមជាមួយមិត្តហ្វូននៅថ្ងៃនេះហើយភ្ជាប់អ៊ិនធើណិត 24 ម៉ោងក្នុងមួយថ្ងៃពេញមួយខែ – ត្រឹមតែ “មួយម៉ឺនរៀល”!
ក្រុមរាំ Flash Mob គឺនឹងទៅដល់គ្រប់ទីកន្លែង។ វាអាចកើតឡើងនៅទីនេះ – នៅទីនោះ – គឺកើតឡើងនៅគ្រប់ទីកន្លែង!!! នៅពេលអ្នកបានជួបក្រុមរាំអ្នកត្រូវប្រាកដថាអ្នកបានចុះឈ្មោះគម្រោងMIU $2.5 ដ៏អស្ចារ្យមិនគួរឲ្យជឿនេះ – គម្រោងប្រើប្រាស់អ៊ិនធើណិតដោយសេរីឥតកំណត់ត្រឹមតែ2,5ដុល្លារក្នុងមួយខែ៕
ចែករំលែកព័តមាននេះ