រាជធានីភ្នំពេញ ៖ នារីម្នាក់មានរូបសម្បត្តិស្រស់សោភា បានបើករថយន្តកាមរីហាយប្រ៊ីតមួយគ្រឿងរេចង្កូតទៅបុករបាំងថ្មខណ្ឌចែកទ្រូងផ្លួវបាក់អស់ចំនួន៣កង់ បណ្តាលឱ្យរថយន្តដាច់កង់មុខខាងឆ្វេងរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរមិនមានរងរបួស ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ សីហា ២០១៤ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកាមរីហាយប្រ៊ីត ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Z-5946 បើកបរដោយនារីស្រស់សោភា ម្នាក់ដោយធ្វើដំណើរយ៉ាងលឿនតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុរថយន្តក៏បានរេចង្កូតទៅបុករបាំងថ្ម ខណ្ឌចែកទ្រូងផ្លូវបាក់អស់៣កង់ បណ្តាលឱ្យរថយន្តដាច់កង់មុខខាងឆ្វេងរងការខូចខាតយ៉ាងដំណំប៉ុន្តែសំណាងល្អអ្នកបើកបរពុំមានរងរបួស។
ក្រោយពេលកើតហេតុរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចយកទៅកាន់ការិយាល័យចរាចរនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ