ប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃកិច្ចប្រជុំអំពីបញ្ហាតំបន់ជុំវិញបឹងទន្លេសាប
ខេត្តកំពង់ធំ ៖ នៅសាលប្រជុំសាលាខេត្ត ព្រឹកថ្ងៃទី៣០ កក្កដា មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំស្តីពី បញ្ហាតំបន់៣ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្រោមការអញ្ជើញចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ធំ លោកអ៊ុក សំអន អភិបាលនៃគណៈអភិបាលខេត្ត លោកឡៅ សុខារម្ម ព្រមទាំងមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាច្រើនរូប ។
ចែករំលែកព័តមាននេះ