រាជធានីភ្នំពេញ ៖ ដើមទ្រូងប្រកបដោយសោភ័ណភាពរបស់ចរិយា ពេជ្រ ញាំុងឱ្យមានការប៉ាន់ស្មានថាវាមិនមែនធម្មជាតិ ។ ជម្មជាតិ ឬមិនមែនធម្មជាតិ តែជាក់ស្ដែង ថ្មីៗនេះតារាស្រីវ័យក្មេងនេះបានបង្ហាញសម្រស់ដើមទ្រូងរបស់នាងតាមរយៈអាវវាលបន្ដិច ។ ធម្មជាតិ ឬមិនធម្មជាតិ ឃើញសម្រស់ដើមទ្រូងរបស់ស្រីពេជ្រ ហើយពិតជាមានអ្នកសរសើរច្រើនមិនខាន ។
ចរិយា ពេជ្រ ត្រូវគេកត់សម្គាល់ឃើញថា បច្ចុប្បន្នកាន់តែសិចស៊ីជាងមុខ ។ ស្រីស្អាតនេះបានថតរូបបញ្ចេញដើមទ្រូងសិចសីុផ្សាយតាមទំព័រហ្វេសប៊ុករបស់នាង ។ មុននេះសារព័ត៌មានក្នុងស្រុកមួយចេញផ្សាយថានាងបានទៅកែដើមទ្រូងនៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីបង្កើតការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់នាង តែនាងបដិសេធថា នេះជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។
ជួបជាមួយកោះសន្តិភាពកាលពីពេល ថ្មីៗនេះកញ្ញា ចរិយា ពេជ្រ ប្រាប់ឲ្យដឹងថា ពេលនេះនាងសិចស៊ីជាមុនបន្តិចមែន តែនាងគិតថា ជារឿងធម្មតាប៉ុណ្ណោះ ។ បើសិនជាមានគេទាក់ទងឲ្យទៅថតរូបសិចស៊ីជាងនេះ នាងមិនហ៊ានទេ នាងហ៊ានត្រឹមតែដូចរូបភាពដែលនាងផ្សាយលើទំព័រហ្វេសប៊ុករបស់នាងប៉ុណ្ណោះ ។ ចំពោះមតិថា នាងទៅកែដើមទ្រូងនោះគឺមិនមែនជាការណ៍ពិតទេ ។
ចរិយា ពេជ្រ និយាយថា វាជារឿងធម្មតាសម្រាប់នាង ចំពោះការស្លៀកពាក់បែបសិចស៊ី តែនាងក៏មិនដែលគិតថាទាមទារការចាប់អារម្មណ៍ពីទស្សនិកជនឡើយ ។ កញ្ញាចរិយា ពេជ្រ ចុងក្រោយនេះបានចូលរួមសម្ដែងក្នុងរឿងភាគដែលត្រៀមនឹងចាក់បញ្ចាំងក្នុងពេល ឆាប់ៗនេះនៅលើកញ្ចាំងទូរទស្សន៍CTN គឺរឿង«វេរាស្នេហ៍ឆ្លងភព»ដោយនាងសម្តែងជាតួឯក ។
ក្រៅពីនេះនាងចរិយា ពេជ្រ ត្រូវផលិតកម្មនានាទាក់ទងឲ្យថតខារ៉ាអូខេ តែនាងមិនមានពេលទេ ។ ដោយឡែកនៅក្នុងខែកក្កដា ខាងមុខនាងត្រៀមថតរឿងភាគថ្មីមួយទៀត គឺរឿង«លាក់ស្នេហ៍ក្នុងបេះដូង»ដោយនាងសម្តែងជាតួឯកដែរ ។ កញ្ញាចរិយា ពេជ្រ ជាអតីតកញ្ញាឯកប្រ៊ីតស្ដុនចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១២ ។ ក្រៅពីថតស្ប៉តពាណិជ្ជកម្មមួយចំនួន តារាស្រីដែលមានដើមកំណើតពីខេត្តកណ្ដាលម្នាក់នេះធ្លាប់ថតខ្សែភាពយន្តចំនួន៤ រឿង គឺរឿងឧត្ដមដួងចិត្ត,រាជិនីបញ្ចពណ៌, ល្បងស្នេហ៍បញ្ឆោតចិត្ត និងរឿងព្រហ្មលិខិត ។ ក្រៅពីអាជីពសិល្បៈនាងបានបើកសំអាងការជាមួយបងស្រីរបស់នាង ៕
ចែករំលែកព័តមាននេះ