ភ្នំខ្ពស់ជាងគេចំនួន10ក្នុងពិភពលោក
តើលោកអ្នកដឹងទេ ភ្នំខ្ពស់ជាងគេក្នុងពិភពលោកឈ្មោះអ្វី និងនៅប្រទេសណាខ្លះ ? កោះសន្តិភាព សូមបង្ហាញលោកអ្នកពីភ្នំខ្ពស់ជាងគេចំនួន១០ ក្នុងពិភពលោក ។
តើលោកអ្នកដឹងទេ ភ្នំខ្ពស់ជាងគេក្នុងពិភពលោកឈ្មោះអ្វី និងនៅប្រទេសណាខ្លះ ? កោះសន្តិភាព សូមបង្ហាញលោកអ្នកពីភ្នំខ្ពស់ជាងគេចំនួន១០ ក្នុងពិភពលោក ។
តើលោកអ្នកដឹងទេ ភ្នំខ្ពស់ជាងគេក្នុងពិភពលោកឈ្មោះអ្វី និងនៅប្រទេសណាខ្លះ ? កោះសន្តិភាព សូមបង្ហាញលោកអ្នកពីភ្នំខ្ពស់ជាងគេចំនួន១០ ក្នុងពិភពលោក ។
១-ភ្នំអេវើរ៉េស
អេវើរ៉េស ស្ថិតនៅតាមបណ្តោយព្រំដែនរវាងប្រទេសនេប៉ាល់ និងតំបន់ទីបេ របស់ប្រទេសចិន ។ អេវើរ៉េស ជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមភ្នំដែលមានកម្ពស់ខ្ពស់ជាងគេក្នុងពិភពលោក គឺមានកម្ពស់ប្រមាណ៨.៨៤៨ ម៉ែត្រ ។ រហូតមកទល់ពេលនេះ មានអ្នកឡើងភ្នំអេវើរ៉េស ដើម្បីដោតទង់ជាតិប្រទេសរបស់ខ្លួនជាច្រើននាក់មកហើយ ក្នុងនោះមានអ្នកខ្លះជោគជ័យ អ្នកខ្លះទៀតស្លាប់ដោយសារខ្សោះកម្លាំង និងមិនអាចស៊ូទ្រាំនឹងអាកាសធាតុត្រជាក់បាន ។
២-ភ្នំ K2
ភ្នំ K2 ស្ថិតនៅតាមបណ្តោយព្រំដែនរវាងប្រទេសចំនួន២ គឺប៉ាគីស្ថាន និងចិន ។ ភ្នំ K2 ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពិភពលោក បន្ទាប់ពីភ្នំអេវើរ៉េស ដោយមានកម្ពស់ប្រមាណ៨.៦១១ម៉ែត្រ ។
៣-ភ្នំ Kangchenjunga
ភ្នំ Kangchenjunga ស្ថិតនៅតាមបណ្តោយព្រំដែនរវាងប្រទេសចំនួន២ គឺប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌា ។ ភ្នំ Kangchenjunga ជាភ្នំដែលជាប់ចំណាត់ថ្នាក់ទី៣ ក្នុងពិភពលោក មានកម្ពស់ប្រមាណ៨.៥៨៦ម៉ែត្រ ។
៤-ភ្នំ Lhotse
ភ្នំ Lhotse ស្ថិតនៅតាមបណ្តោយព្រំដែនរវាងប្រទេសចំនួន២ គឺប្រទេសនេប៉ាល់ និងតំបន់ទីបេ ប្រទេសចិន ។ Lhotse ជាភ្នំដែលជាប់ចំណាត់ថ្នាក់ទី៤ ក្នុងពិភពលោក ដោយមានកម្ពស់ប្រមាណ៨.៥១៦ម៉ែត្រ ។
៥-ភ្នំ Makalu
ភ្នំ Makalu ស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសនេប៉ាល់ និងតំបន់ទីបេ ប្រទេសចិន ។ Makalu ជាភ្នំជាប់ចំណាត់ថ្នាក់ទី៥ មានកម្ពស់ប្រមាណ៨.៤៦៣ម៉ែត្រ ។
៦-ភ្នំ Cho Oyu
ភាសាចិន Cho Oyu ប្រែជាភាសាខ្មែរថា «ល្អដាច់គេ» ។ ភ្នំ Cho Oyu ស្ថិតនៅតាមបណ្តោយព្រំដែនរវាងប្រទេសចំនួន២ គឺប្រទេសនេប៉ាល់ និងតំបន់ទីបេ ប្រទេសចិន ។ Cho Oyu ជាភ្នំជាប់ចំណាត់ថ្នាក់ទី៦ មានកម្ពស់ប្រមាណ៨.២០១ម៉ែត្រ ។
៧-ភ្នំ Dhaulagiri
ភ្នំ Dhaulagiri ស្ថិតនៅប្រទេសនេប៉ាល់ ជាភ្នំជាប់ចំណាត់ថ្នាក់ទី៧ មានកម្ពស់ប្រមាណ៨.១៦៧ម៉ែត្រ ។
៨-ភ្នំ Manaslu
ភ្នំ Manaslu ស្ថិតនៅក្នុងប្រទេសនេប៉ាល់ ជាប់ចំណាត់ថ្នាក់ទី៨ ក្នុងពិភពលោក ដោយមានកម្ពស់ប្រមាណ៨.១៥៦ម៉ែត្រ ។
៩-ភ្នំ Nanga Parbat
ភ្នំ Nanga Parbat ស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន ជាប់ចំណាត់ថ្នាក់ទី៩ ក្នុងពិភពលោក មានកម្ពស់ប្រមាណ៨.១២៦ម៉ែត្រ ។
១០-ភ្នំ Annapurna
ភ្នំ Annapurna ស្ថិតនៅក្នុងប្រទេសនេប៉ាល់ មានកម្ពស់៨.០៩១ម៉ែត្រ និងជាភ្នំដែលជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងពិភពលោក ៕
ចែករំលែកព័តមាននេះ