ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​បង្កើត​​ច្បាប់​អនុញ្ញាត​ឱ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​រៀប​ការ​

10 ឆ្នាំ មុន

AFP ផ្សាយ​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​​ទាំង​នៅ​ចក្រ​ភព​អង់​គ្លេស​​ និង​វ៉េល​ ជា​ច្រើន​គូ បាន​រៀប​ការ​កាល​ពី​យប់​​ថ្ងៃ​ទី​២៨ មីនា ២០១៤​ ក្រោយ​ពី​ច្បាប់​ ​អនុ​ញ្ញាត​​​ឱ្យ​គូស្នេហ៍​​ស្រឡាញ់​ភេទ​ដូច​​គ្នា​អាច​រៀប​ការ​ដោយ​ស្រប​ច្បាប់ ។ចំណែក​នៅ​ប្រទេស​ស្កុត​លែន មាន​ការ​រំពឹង​ទុក​ថា​ ច្បាប់​ដូច​គ្នា​នេះ​​​​នឹង​មាន​នៅ​ចុង​ឆ្នាំ​ ២០១៤ ។

លោក​ដេវីដ កាមេរ៉ុន នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ បាន​គាំ​ទ្រ​លើ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ ផ្តល់​សិទ្ធិ​​ដល់​គូ​ស្នេហ៍​​ភេទ​ដូច​គ្នា​រៀប​ការ​ ទោះបី​​ជា​មាន​សំឡេង​ជំទាស់​ពី​សមា​ជិក​ក្នុង​គណ​បក្ស​អភិ​រក្ស​និយម​ របស់​​លោក​ក៏​ដោយ ។ លោក​នាយក​រដ្ឋ​មន្ត្រី​ និយាយ​ថា នេះ​ជា​ពេល​វេលា​ដ៏​សំខាន់​របស់​ប្រទេស​ ដោយ​នៅ​តាម​ស្ថាប័ន​របស់​រដ្ឋ​​នៅ​ក្រុង​ឡុង​ បាន​តុប​តែង​លម្អ​ដោយ​ទង់​​ជាតិ​ចម្រុះ​ពណ៌​ ជា​និមិត្ត​រូប​របស់​ក្រុម​អ្នក​ស្រឡាញ់​​ភេទ​ដូច​គ្នា ៕