ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ចិត្តអប្រិយ អាយុ​58ឆ្នាំ​រំលោ.ភ​ក្មេងស្រី​13ឆ្នាំ ពេល​នាង​ទៅសុំថ្នាំ​ឱ្យ​យាយ

10 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​ ​៖ ​បុរស​វ័យ​​ចំណាស់​​ម្នាក់​ បាន​​ចាប់​ក្មេង​ស្រី​ជា​អនីតិ​ជន​​រំលោ.ភ​តែ​មិន​​បាន​សម្រេច​​ ដោយ​សារ​ក្មេងស្រីរើ​បម្រះ ហើយ​បុរស​នោះ​​ស្រវឹង​ស្រា​​​ផង​​ ។ ​ករណី​​រំលោ.ភ​​សេព​សន្ថវៈ​​នេះ បាន​កើត​ទ្បើង​​កាល​ពី​វេលា​ម៉ោង​​១០​ព្រឹក​ ថ្ងៃ​ទី​​១៣​ មី​នា​ នៅ​ឃុំ​ផ្ទះ​រុង​ ស្រុក​​ភ្នំ​ក្រវាញ​ ​។ ​

ខេត្ត​ពោធិ៍សាត់​ ​៖ ​បុរស​វ័យ​​ចំណាស់​​ម្នាក់​ បាន​​ចាប់​ក្មេង​ស្រី​ជា​អនីតិ​ជន​​រំលោភ​តែ​មិន​​បាន​សម្រេច​​ ដោយ​សារ​ក្មេងស្រីរើ​បម្រះ ហើយ​បុរស​នោះ​​ស្រវឹង​ស្រា​​​ផង​​ ។ ​ករណី​​រំលោភ​​សេព​សន្ថវៈ​​នេះ បាន​កើត​ទ្បើង​​កាល​ពី​វេលា​ម៉ោង​​១០​ព្រឹក​ ថ្ងៃ​ទី​​១៣​ មី​នា​ នៅ​ឃុំ​ផ្ទះ​រុង​ ស្រុក​​ភ្នំ​ក្រវាញ​ ​។ ​

លោក វង​ សាវ៉េត​ ​អធិ​ការ​​នគរ​បា​ល​ស្រុក​ភ្នំ​ក្រវាញ​ ​ឱ្យ​ដឹង​ថា​​ ​បុរស​​ម្នាក់​នោះ​ឈ្មោះ​​ ជា អេង​ ​​​អាយុ​​៥៨​ឆ្នាំ​ ​ឯក្មេង​ស្រី​​​អាយុ​១៣​ឆ្នាំ រស់​​នៅ​​ក្នុង​ឃុំ​​​ជា​មួយ​គ្នា​ ។ តាម​​ការ​ស៊ើប​អង្កេត​​ឱ្យ​ដឹង​ថា ​នៅថ្ងៃ​នោះ​​​បុរស​​ឈ្មោះ​ ជា​ អេង​ ​ស្រវឹង​​ស្រា​​ ហើយ​​បាន​ប្រើ​ល្បិច​​ឱ្យ​ក្មេង​ស្រី​​ទៅ​យក​ថ្នាំ​​នៅ​​ឯ​ខ្ទម​​ចាំ​​ចម្ការ​​មក​ឱ្យ​ម្តាយ​​នាង​លេប​​ ។ ពេល​​ទៅ​ដល់​ស្រាប់​តែ​​​បុរស​នោះ​ ចាប់​រំលោភ​​តែ​ម្តង​​ តែ​មិន​បាន​សម្រេច​​ទេ ដោយ​សារ​នាង​រើ​បម្រះ​​គួប​ផ្សំ​​នឹង​គាត់​​ស្រវឹង​​​​ផង​ ។ នៅចំពោះ​​មុខ​សមត្ថ​កិច្ច​​​បុរស​ឈ្មោះ ជា អេង​ សារភាព​ថា ​ខ្លួ​ន​ពិត​​ជា​បាន​ចាប់​ក្មេង​ស្រី​ខាង​លើ​​ រំ​លោភ​​មែន​តែ​មិន​បាន​​សម្រេច​ទេ​ ។ ​នៅ​ថ្ងៃ​នោះ​ ​គាត់​កំពុង​អង្គុយ​ដាំ​បាយ​​ម្នាក់​​ឯង​នៅ​ខ្ទម​ចាំ​​ចម្ការ​ដំទ្បូង​​ ខណៈ​​នោះ​​ក្មេង​ស្រី​​​ក៏​ដើរ​ចូល​​មក​សុំ​ថ្នាំ​យក​ទៅ​ឱ្យ​ម្តាយ​លេប​ ។ ​ដោយ​សារ​​ទី​នោះ​ស្ងាត់​​ព​​ុំ​មាន​មនុស្ស​​ចេញ​ចូល​​គួប​ផ្សំ​​នឹង​ស្រវឹង​ស្រា​ផង​នោះ​ ​ធ្វើ​ឱ្យ​គាត់​​មាន​អារម្មណ៍​​ចង់​រួម​ភេទ​​ ក៏​ចាប់នាង​​រំលោ​ភ​តែ​ម្តង​ ប៉ុន្តែ​​​មិន​បាន​សម្រេច​ទេ ។ ​បន្ទាប់​មក​ គាត់​​ក៏​​ទៅ​ធ្វើ​ការ​ងារ​​ធម្ម​តា​ ​ឯ​នាង​ក៏​​ទៅ​ផ្ទះ​បាត់​​ទៅ​ លុះ​មួយ​សន្ទុះ​​ក្រោយ​មក​ស្រាប់​​តែ​នគរបាល​​ប៉ុស្តិ៍​​មក​ហៅ​សួរ​នាំ​​និង​ឃាត់​ខ្លួន​​តែ​ម្តង​ ។ ​

​ជន​ឈ្មោះ​ ជា អេង​ ត្រូ​វ​បាន​សមត្ថ​កិច្ច​​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ នា​រសៀល​​ថ្ងៃទី​១៤​ មីនា​ ​​ដើ​ម្បី​ចាត់​ការ​ទៅ​តាម​នីតិ​វិធី​ ។ ​គួរ​​បញ្ជាក់​ថា​ ​ករណី​នេះ​​កើតទ្បើង​​ចំ​ថ្ងៃ​ប្រកាស​​លោក​ វង ​សាវ៉េត​​ ជាអធិ​ការ​​នគរ​បាល​ស្រុក​​ភ្នំក្រវាញ​តែម្តង​ ៕