នាយកដ្ឋានបង្ការ និងការពាររោគសហរដ្ឋអាមេរិក(CDC)បញ្ជាក់ថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋដែលកើតស្វាយ និងSyphilis កើនខ្ពស់ជាបន្តបន្ទាប់ ពិសេសទៅលើក្រុមបុរសស្រឡាញ់បុរសភេទដូចគ្នា ។
ក្នុងរបាយការណ៍របស់CDC ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៨ មករា ២០១៤ បញ្ជាក់ថា អត្រាអ្នកឆ្លងជំងឺស្វាយថ្មីនៅសហរដ្ឋអាមេរិកបានកើនឡើងចំនួន៤% បើប្រៀបធៀបនឹងឆ្នាំ២០១២ និងអាចកើនខ្ពស់នៅក្នុងឆ្នាំនេះបន្ថែមទៀត ។
លោកហ្គេល បូលែន នាយកផ្នែកជំងឺឆ្លងតាមការរួមរ័ករបស់CDCឱ្យដឹងថា ទោះបីជាជំងឺស្វាយ និងSyphilis រួមទាំងជំងឺChlamydia អាចព្យាបាលដោយថ្នាំផ្សះក៏ដោយ ប៉ុន្តែអ្នកដែលស្ថិតក្នុងក្រុមប្រឈមមុខភាគច្រើនបែរជាមិនចូលព្យាបាលស្របតាមការណែនាំរបស់គ្រូពេទ្យ ទើបក្លាយជាកត្ដាសំខាន់បង្កឱ្យមានការឆ្លងនៅសហរដ្ឋអាមេរិកកើនខ្ពស់យ៉ាងឆាប់រហ័ស ជាពិសេសទៅលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ។
នៅក្នុងរបាយការណ៍របស់CDC បញ្ជាក់ថា អត្រាអ្នកឆ្លងស្វាយនៅសហរដ្ឋអាមេរិកដែលបានប្រមូលទិន្នន័យជាចុងក្រោយស្ថិតក្នុងកម្រិត១០៧,៥នាក់ ពីចំណោមប្រជាពលរដ្ឋ១០០.០០០នាក់ ខណៈពេលអត្រាឆ្លងវីរុសSyphilis នៅអាមេរិកមានប្រហែល៥នាក់ក្នុងចំណោម១០០.០០០នាក់ ។
រដ្ឋាភិបាលអាមេរិកចំណាយប្រាក់លើផ្នែកសុខភាពច្រើនជាង១៦.០០០លានដុល្លារក្នុងមួយឆ្នាំសម្រាប់ព្យាបាលអ្នកឆ្លងស្វាយ និងវីរុស Syphilis ៕
ចែករំលែកព័តមាននេះ