ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​មេចោរ និង​បក្សពួក ពី​ខេត្តរតនគីរី​មកខេត្ត​កំពត ជា​ក្រុមប្លន់​បា.ញ់សម្លា.ប់​មនុស្ស

11 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ពិរុទ្ធ​ជន​ជា​មេ​ចោរ​ប្លន់​ប្រដាប់​អាវុធ​ល្បី​ឈ្មោះ​ម្នាក់​ ដែល​ធ្វើ​សកម្ម​ភាព​ប្លន់​ប្រដាប់​អាវុធ​ជា​ច្រើន​ករណី​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពត​ និង​ខេត្ត​ដទៃ​ទៀត​ រួម​ទាំង​រាជ​ធានី​ភ្នំពេញ​ ផង​នោះ​ ត្រូវ​បាន​ចាប់​ខ្លួន​រួម​ជាមួយ​បក្ខ​ពួក​២​នាក់​ទៀត​ ។

ខេត្ត​កំពត​ ៖ ពិរុទ្ធ​ជន​ជា​មេ​ចោរ​ប្លន់​ប្រដាប់​អាវុធ​ល្បី​ឈ្មោះ​ម្នាក់​ ដែល​ធ្វើ​សកម្ម​ភាព​ប្លន់​ប្រដាប់​អាវុធ​ជា​ច្រើន​ករណី​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពត​ និង​ខេត្ត​ដទៃ​ទៀត​ រួម​ទាំង​រាជ​ធានី​ភ្នំពេញ​ ផង​នោះ​ ត្រូវ​បាន​ចាប់​ខ្លួន​រួម​ជាមួយ​បក្ខ​ពួក​២​នាក់​ទៀត​ ។​ ពិរុទ្ធ​ជន​ជា​មេ​ចោរ​ប្លន់​ប្រដាប់​អាវុធ​ដែល​ត្រូវ​សមត្ថ​កិច្ច​ខេត្ត​រតន​គិរី​ចាប់​ខ្លួន​ដាក់​ពន្ធនា​គារ​ខេត្ត​រតន​គិរី​ និង​បញ្ជូន​មក​ឱ្យ​នគរ​បាល​ខេត្ត​កំពត​ កាល​ពី​រសៀល​ថ្ងៃ​ទី​២០​ ធ្នូ​ ឈ្មោះ​ រស់​ ហុក​ ហៅ​ពេជ្រ​ និង​បក្ខ​ពួក​ពីរ​នាក់​ទៀត​ គឺ​ឈ្មោះ​ ឃី​ ផល្លី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​វាល​ ឃុំ​ជីគរ​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​កំពង់​ចាម​ និង​ឈ្មោះ​ ឃុន​ ដាណៃ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​តាមុំ​ ឃុំ​បានៀវ​ ស្រុក​ឈូក​ ខេត្ត​កំពត​ ។

​តាម​ចម្លើយ​សារ​ភាព​របស់​ពិរុទ្ធ​ជន​ជា​មេ​ខ្លោង​ឱ្យ​ដឹង​ថា​ ក្រោយ​ពេល​ខ្លួន​ និង​បក្ខ​ពួក​សរុប​៥​នាក់​ ធ្វើ​សកម្ម​ភាព​ប្លន់​ដោយ​រៀប​ចំ​គម្រោង​ប្លន់​មិន​បាន​សម្រេច​ កាល​ពី​អំឡុង​ខែ​សីហា​ ឆ្នាំ​២០១១​ នៅ​ក្នុង​ភូមិ​អង្គ​រពាក់​ ឃុំ​ដំណាក់​សុក្រំ​ ស្រុក​ដង​ទង់​ រួច​មក​ ខ្លួន​បាន​ទៅ​រស់​នៅ​លាក់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ​អស់​រយៈ​ពេល​៩ខែ​ រីឯ​បក្ខ​ពួក​៤​នាក់​ទៀត​ បាន​បែក​គ្នា​អស់​ ។​ ក្រោយ​មក​ ខ្លួន​ឮ​ដំណឹង​ថា​ បក្ខ​ពួក​របស់​ខ្លួន​ដែល​បែក​គ្នា​ទាំង​៤​នាក់​ (ស្រី​២នាក់​) ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ម្នាក់​ ឈ្មោះ​ ឌុល​ ហៅ​ឆាង​ ។​ នៅ​ពេល​ខ្លួន​ទៅ​ស្នាក់​នៅ​រាជ​ធានី​ភ្នំពេញ​ រយៈ​ពេល​៩​ខែ​នោះ​ ខ្លួន​បាន​ទាក់​ទង​បក្ខ​ពួក​២​នាក់​ទៀត​ ដើម្បី​ធ្វើ​សកម្ម​ភាព​លួច​ និង​ប្លន់​នៅ​រាជ​ធានី​ភ្នំពេញ​ ។ បក្ខ​ពួក​២​នាក់​នោះ​ ម្នាក់​ឈ្មោះ​ ឃី​ ផល្លី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ និង​ម្នាក់​ទៀត​ ឈ្មោះ​ ឃុន​ ដាណៃ​ ។​ នៅ​ថ្ងៃ​ទី​១២​ ធ្នូ​ ខ្លួន​ និង​បក្ខ​ពួក​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​រតន​គិរី​ ស្នាក់​នៅ​ផ្ទះ​សំណាក់​ក្នុង​ខេត្ត​រតន​គិរី​អស់​មួយ​យប់​ លុះ​នៅ​យប់​ថ្ងៃ​ទី​១៣​ ធ្នូ​ ក៏​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ខេត្ត​រតន​គិរី​ ឃាត់​ខ្លួន​ទាំង​៣​នាក់​ រួច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ​ខេត្ត​ តាំង​ពី​ពេល​នោះ
​មក​ ។​

លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉ៅ​ ច័ន្ទ​មធុ​រិទ្ធ​ ស្នង​ការ​រង​នគរ​បាល​ខេត្ត​ និង​ជា​ប្រធាន​ការិយា​ល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​ មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០​ ធ្នូ​ ថា​ ពិរុទ្ធ​ជន​ទាំង​៣​នាក់​ ដែល​លោក​ដឹក​នាំ​កម្លាំង​ទៅ​ទទួល​យក​ពី​ពន្ធនា​គារ​ខេត្ត​រតន​គិរី​មក​នា​ពេល​នេះ​ មាន​ម្នាក់​ជា​មុខ​សញ្ញា​ចោរ​ប្លន់​ធ្លាប់​ធ្វើ​សកម្ម​ភាព​ប្លន់​ប្រដាប់​អាវុធ​ជា​ច្រើន​ករណី​ក្នុង​ខេត្ត​កំពត​ និង​ខេត្ត​ដទៃ​ទៀត​នា​ពេល​កន្លង​ទៅ​ ។​ ករណី​ដែល​កម្លាំង​សមត្ថ​កិច្ច​ខេត្ត​រតន​គិរី​ឃាត់​ខ្លួន​ជន​ទាំង​៣​នាក់​នេះ​បាន​ គឺ​នៅ​ពេល​មាន​កើត​ករណី​ប្លន់​នៅ​ក្នុង​ខេត្ត​នោះ​មួយ​កន្លែង​ ។​ លោក​ស្នង​ការ​រង​ មាន​ប្រសាសន៍​បន្ត​ថា​ ក្រោយ​ពី​ឃាត់​ខ្លួន​ សមត្ថ​កិច្ច​បាន​សាក​សួរ​ជន​ទាំង​៣​នាក់​នោះ​ ទើប​ដឹង​ថា​ ក្នុង​ចំណោម​ពួក​គេ​នេះ​ ឈ្មោះ​ រស់​ ហុក​ ហៅ​ពេជ្រ​ គឺ​ជា​មុខ​សញ្ញា​ដែល​មាន​ឈ្មោះ​ត្រូវ​សមត្ថ​កិច្ច​តាម​ស្រាវ​ជ្រាវ​រក​ចាប់​ខ្លួន​ជាយូរ​មក​ហើយ​ (មុខ​សញ្ញា​ចោរ​ប្លន់)​ ទើប​សមត្ថ​កិច្ច​ខេត្ត​រតន​គិរី​ទាក់​ទង​មក​សមត្ថ​កិច្ច​នគរ​បាល​ខេត្ត​កំពត​ ។ ក្រោយ​ពី​បាន​ដឹង​ព័ត៌​មាន​ខាង​លើ​ ទើប​ខាង​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពត​ ស្នើ​ឡើង​ទៅ​ក្រសួង​មហា​ផ្ទៃ​ និង​ក្រសួង​យុត្តិ​ធម៌​ ដើម្បី​បញ្ជូន​ពិរុទ្ធ​ជន​ទាំង​៣​នាក់​ រួម​មាន​មេខ្លោង​ចោរ​ប្លន់​ក្នុង​ចំណោម​នោះ​ផង​មក​ សាលាដំបូង​ខេត្ត​កំពត​ ដើម្បី​សាក​សួរ​បន្ត​ នូវ​ករណី​ជា​ច្រើន​ ដែល​ពិរុទ្ធ​ជន​ធ្លាប់​ធ្វើ​សកម្ម​ភាព​ប្លន់​នា​ពេល​កន្លង​មក​ និង​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ ។

គួរ​រំលឹក​ថា​ កាល​ពី​ថ្ងៃ​ទី​២​ សីហា​ ឆ្នាំ​២០១១​ មាន​ករណី​រៀប​ចំ​គម្រោង​ប្លន់​មួយ​ តែ​មិន​បាន​សម្រេច​ ។ ពេល​បែក​ការណ៍​ ក្រុម​ចោរ​ទាំង​៥​នាក់​ (ស្រី​២​ ប្រុស​៣​នាក់​) ដែល​ក្នុង​នោះ​ក៏​មាន​ឈ្មោះ​ រស់​ ហុក​ និង​ឈ្មោះ​ ឆាង​ ដែល​បាន​ចាប់​ប្រជា​ពល​រដ្ឋ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ហើយ​ពេល​នោះ​បាន​បាញ់​ប្រជា​ពល​រដ្ឋ​ជា​ជីដូន​ និង​ចៅ​ស្រី​អាយុ​៧​ឆ្នាំ​ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅ​ក្នុង​ភូមិ​អង្គ​រពាក់​ ឃុំ​ដំណាក់​សុក្រំ​ ស្រុក​ដង​ទង់​ មុន​ពេល​ក្រុម​នេះ​រត់​គេច​ខ្លួន​ និង​ទើប​តែ​ពេល​នេះ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​
បាន​ ៕​