ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​កូរ៉េ​ដឹក​ទំនិញអ្នក​​បើកបរ​សង្ស័យ​ងងុយ​ដេកបើក​ធ្លាក់​ថ្នល់​បុករះ​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋបណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​បាក់​ខ្ទេចជើង​ម្ខាង​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ រថ​យន្ត​កូរ៉េ​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ដឹក​ស្រា​បៀរ​មួយ​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់​ធំ​៣A០៣៣៣ បើក​បរ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦​A អ្នក​បើក​បរ​សង្ស័យ​ងងុយ​ដេក​បាន​បើក​ធ្លាក់​ថ្នល់​បុក​រះ​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ខ្ទេច​ជើង​ម្ខាង ខណៈ​កំពុង​ឈរ​លាង​ចាន​ កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ធ្នូ ២០១៣ នៅ​ចំណុច​ភូមិ​បល្ល័ង្កលិច សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន​។

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្បែរ​កន្លែង​កើតហេតុ​ប្រាប់​ថា ដំបូង​ពួក​គេ​បាន​ឃើញ​រថ​យន្ត​កូរ៉េ​នេះ​បើក​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ស្រាប់​តែ​ជ្រុល​ចង្កូត​ធ្លាក់​ថ្នល់​បុក​រះ​ចំ​សំយ៉ាប​ហាង​លក់​បាយ​ គុយ​ទាវ​ផ្នែក​ខាង​ក្រោយ​បណ្តាល​ឱ្យ​ត្រូវ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ​ហែម កដ អាយុ​៥៧​ឆ្នាំ ជា​អ្នក​ស៊ី​ឈ្នួល​លាង​ចាន​ឱ្យ​គេ​រង​របួស​បាក់​ជើង​ឆ្វេង​ម្ខាង​ខ្ទេច​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ។

អ្នក​បើក​បរ​រថ​យន្ត​ត្រូវ​គេ​ស្គាល់​ឈ្មោះកន សុផល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ត្រពាំង​វែង សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន​ ជា​អ្នក​បើក​រថ​យន្ត​ដឹក​ទំនិញ​៕