ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូនស្រី​លោក​​ហួ ឡាវី ត្រៀម​​ក្លាយ​ជា​សមាជិក​ថ្មី​​​របស់​​ផលិត​កម្ម​​ហង្ស​មាស​

10 ឆ្នាំ មុន

​​រាជធានី​ភ្នំពេញ​ ៖ ​​​ថ្មី​ៗ​នេះ​លេចឮ​ដំណឹង​​ថា​កញ្ញា​​វី ឌីណែត ​​ជា​អ្ន​ក​ចម្រៀង​​​ថ្មី​ និង​​ជាកូន​​ស្រី​​របស់​​លោក​ហួ ឡាវី​ ​នឹង​ក្លាយ​ជា​សមាជិក​​​​ថ្មី​​នៅ​ផលិត​​​កម្ម​ហង្ស​មាស​​​ ។ បើ​ទោះ​បី​ជា​ហង្សមាស​មាន​តា​រា​​ល្បី​​​ច្រើន​នាក់​​​​ទៅ​ហើយ​ក្ដី ​ប៉ុន្តែ​​​នៅ​តែមិន​​ស្កប់ស្កល់​​ចម្រាញ់​​​​រកសមាជិក ថ្មី​ៗ​​បន្ថែម​​​ទៀត​ឡើយ​​​​ ។ ​

​​រាជធានី​ភ្នំពេញ​ ៖ ​​​ថ្មី​ៗ​នេះ​លេចឮ​ដំណឹង​​ថា​កញ្ញា​​វី ឌីណែត ​​ជា​អ្ន​ក​ចម្រៀង​​​ថ្មី​ និង​​ជាកូន​​ស្រី​​របស់​​លោក​ហួ ឡាវី​ ​នឹង​ក្លាយ​ជា​សមាជិក​​​​ថ្មី​​នៅ​ផលិត​​​កម្ម​ហង្ស​មាស​​​ ។ បើ​ទោះ​បី​ជា​ហង្សមាស​មាន​តា​រា​​ល្បី​​​ច្រើន​នាក់​​​​ទៅ​ហើយ​ក្ដី ​ប៉ុន្តែ​​​នៅ​តែមិន​​ស្កប់ស្កល់​​ចម្រាញ់​​​​រកសមាជិក ថ្មី​ៗ​​បន្ថែម​​​ទៀត​ឡើយ​​​​ ។ ​

ជាក់​​ស្ដែងកាល​ពី​ពេល ​ថ្មី​​ៗនេះ​​​មាន​ព័ត៌​មាន​លេច​​​ឮ​ថា​​​​តា​រា​ចម្រៀង​​ថ្មី​ដែល​​ប្រសូត​ចេញ​ពី​កម្ម​វិធី​ប្រឡង​ចម្រៀង​កុមារ​នៅ​​​ទូរទស្សន៍​​​ប៉ុស្ដិ៍លេខ​​៣​ កញ្ញា​​វី ឌីណែត ​​ត្រៀម​ខ្លួន​​ចូល​ផលិត​កម្ម​​​ហង្ស​មាស​​​ ហើយ​ផលិត​កម្ម​​​​បាន​ត្រៀម​​បទ​ថ្មី​​ទុក​​​​ឱ្យ​នាង​ច្រៀន​នា​ពេល​​ខាង​មុខ ។ ​មូល​ហេតុ​ដែល​ថ្នាក់​ដឹក​នាំ​ហង្ស​មាស​​​​សម្រេច​ទទួល​​​យក​ឌីណែត​​​​ព្រោះ​តែ​កន្លង​​មក​នាង​​​ច្រៀង​បទ​​ជា​ភាសា​អង់​គ្លេស​បាន​យ៉ាង​ពី​រោះ​ ស្រែក​មិន​បែក​សំឡេង​​​គួប​ផ្សំ​​​នឹងការ​តាក់​តែ​ង​ខ្លួន​​​សមជា​យុវវ័យ​​​ជំនាន់​ថ្មី​​​ ។​​

ក្នុង​ជំនួប​ចៃ​ដន្យ​​​ក្នុង​ពិធីមង្គលការ​​​​របស់​​អ្នក​នាង​ពៅ សុជាតា​ កាល​ពីថ្ងៃទី​​២៦ វិច្ឆិកា ​២០១៣ កញ្ញា​វី ឌីណែត ​ដែល​ពេញ​រូប​រាង​ហើយ​​​រីកសាយ​​សម្រស់​គួរ​ឱ្យ​ទាក់​ទាញ​​​នោះ​បាន​ទទួលស្គាល់​ថា​កន្លង​មក​​​ថ្នាក់​ដឹក​នាំ​​ផលិត​កម្ម​ហង្សមាស​​បាន​​​ទាក់​ទង​​នាង​ប្រាកដ​​មែន ។ ឌីណែត ប្រាប់​ថា​​ផលិតកម្ម​ហង្ស​មាស​​​ហៅ​នាង​​បី​បួន​ខែ​​មុន​ តែ​នាង​​នៅមិន​ទាន់​ដឹង​ថា​​បាន​សម្រេច​​​​១០០% ​ឬ​អត់​​​ទេ ។ ​គ្រាន់​តែនាង​​​ដឹង​ថា​ពួក​គាត់​កំពុង​​តែ​និពន្ធបទ​ចម្រៀង​​ត្រៀម​ឱ្យនាង​ច្រៀង​​​ បណ្ដើរៗ សិន​​ ពេល​រួច​រាល់​​​នាង​នឹង​ត្រូវ​​ច្រៀង​​បញ្ចូល​​ឌីស្ដ​​សាក​​​​មើល​តើ​ទៅ​រួច ​ឬ​អត់​ ។

​​នៅ​ពេល​​សួរ​ថា​​តើ​មាន​មូល​ហេតុ​​អ្វីបាន​ជា​​​គេ​មក​​​​សួរ​នាំ​នាង​​ ហើយ​​​ចង់​​ឱ្យ​ក្លាយ​ជា​សមាជិក​ថ្មី​​ ? ចុះ​បើ​​ក្លាយ​ជាការ​ណ៍ពិត​​នាង​នឹង​ពង្រឹង​​​សមត្ថ​ភាព​​​ដូច​ម្ដេច​ខ្លះ​​? ឌីណែត ឆ្លើយថា «​​​​នេះ​ប្រហែលជាគេមើល​ឃើញ​​​ពី​សមត្ថ​ភាព​ខ្ញុំ​​​ទេ​ដឹង​បាន​ជា​ខាង​ផលិត​កម្ម​សួរ​នាំ​ដោយ​​សារ​តែកន្លង​​​មក​តា​រា​រៀម​ច្បង​​នៅ​ហង្សមាស​​សុទ្ធ​តែ​​ធ្វើ​​បានល្អ​អត់​មាន​​អ្ន​ក​​ណា​មួយ​មិន​​កើត​ទាំង​​ច្រៀង​ទាំង​កាយ​វិកា​រ​និងក្បាច់​រាំ​ ។ ម្លោ៉ះ​​​ហើយ​នាង​​​ខ្ញុំ​យល់​ថា​ គេ​ផ្ដោត​​​ទៅ​លើ​ទេព​កោសល្យ​​​​​ជាង​គេ​​ក្រៅ​ពីរូប​សម្បត្តិ​ ​ពិសេស​ទឹក​ដម​សំឡេង​​ ។ បើសិន​​ជា​នាង​ខ្ញុំ​​​ក្ដាប់​ឱកាស​​បាន​មែន ​នាង​​​​ខ្ញុំ​នឹង​ពង្រឹង​​ខ្លួន​ឯង​​​ឱ្យកាន់​​ស្ទុះ​ឡើង​​​ដើម្បី​ឱ្យ​កាន់​​​តែ​ល្អ​​ដូច​អ្នក​មុន​​នៅ​ក្នុង​ផលិត​កម្ម​ហង្សមាស​»​ ។

វី ឌីណែត តាំង​ពីជាប់​​​ជ័យ​លាភី​​​ក្នុង​​កម្ម​វិធី​ប្រឡង​​ចម្រៀង​កុមារ​​នៅ​ទូរទស្សន៍ប៉ុស្ដិ៍លេខ​​៣​​មក​តែង​តែចូល​រួម​​​ក្នុង​វេទិកា​តន្ត្រី​​តាម​ស្ថានីយ​ទូរទស្សន៍​ជា​ច្រើន​នៅ​ក្នុង​​ស្រុក​​ដោយ​សារ​តែ​នាង​​ច្រៀង​ពី​រោះ​ ​និង​​សំឡេ​ង​ធ្ងន់​ល្អ ។ ​វី ឌីណែត ​​​ច្រៀង​បទ​​ពី​ដើម​បាន​យ៉ាង​ល្អ​ និង​ឧស្សា​ហ៍​​​ចូល​រួម​បង្ហាញ​​​មុខនៅ​​លើកញ្ចក់​ទូរទស្សន៍​​​​​​បាយ័ន​​ក្នុង​នាទី​«​យុទ្ធ​ជន​​​សមរភូមិមុខ​» ​ជាមួយ​តា​រា ចាស់​ៗ​​​​និង​​​ឧស្សាហ៍​​​​ឡើង​​ច្រៀង​​​ក្នុង​​​កម្ម​វិធី​តន្ត្រី​​ផ្សេង​ៗ​ទៀត​​​ជា​ញឹក​ញាប់​​​នៅ​​ទូរទស្សន៍​នោះ​ ៕​