រាជធានីភ្នំពេញ ៖ លោកស្រីកញ្ញាវ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យការកាលពីព្រឹកថ្ងៃទី២ ធ្នូ ២០១៣ នេះ បានសម្រេចធ្វើការចោទប្រកាន់លើសំណុំរឿងជនជាតិចិន៣នាក់ ហើយមាន២បទល្មើសទៀតគឺ ៖
១-ប្រព្រឹត្តអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសតាមមាត្រា២១៨ ដែលបទល្មើសនេះតម្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀល ។ ទី២-បទល្មើសចាប់បង្ខាំងមនុស្សដោយខុសច្បាប់តាមមាត្រា២៥៣ ជនណាដែលបានប្រព្រឹត្តនូវបទល្មើសនេះ ច្បាប់តម្រូវឱ្យផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ឬពី៣ឆ្នាំ ទៅ៥ឆ្នាំ បើចាប់ឃុំឃាំងគេមានរយៈពេល៤៨ម៉ោង ឬតិច ជាងជាង១ខែ ឬផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ បើចាប់ឃុំឃាំងគេពី៤៨ម៉ោង ឬស្មើ ឬលើសពី១ខែ ។
ជនជាតិចិនទាំង៣នាក់នោះ គឺ១-ឈ្មោះជិន លីហុង ភេទប្រុស អាយុ៤៤ឆ្នាំ ២-ឈ្មោះស៊ូ ជូជ្រាន ភេទប្រុស អាយុ៤០ឆ្នាំ និង៣-ឈ្មោះសោ ជិនលីង ភេទប្រុស អាយុ៣៣ឆ្នាំ ពួកទាំង៣នាក់ជាពាណិជ្ជកររកស៊ីលក់ខោអាវនៅប្រទេសកម្ពុជា ស្នាក់នៅផ្ទះល្វែងក្នុងបុរីព្រីនថោន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ