ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​បំបែក​អូរ​ពងមាន់ នឹង​សាងសង់​ជា​រង្វង់​មូល នា​ពេល​ខាង​មុខ

23 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ ចំណុច​បំបែក​អូរ​ពងមាន់ រាង​សញ្ញា​ព្រួញ​មុំ​បី ស្ថិត​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង គ្រោង​នឹង​សាងសង់​តាម​បែប​រចនា​បទ​វប្បធម៌​ជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់…

ខេត្តស្ទឹងត្រែង ៖ ចំណុច​បំបែក​អូរ​ពងមាន់ រាង​សញ្ញា​ព្រួញ​មុំ​បី ស្ថិត​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង គ្រោង​នឹង​សាងសង់​តាម​បែប​រចនា​បទ​វប្បធម៌​ជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ជា​ចំំ​ណុ​ច ដែល​បំបែក​ទៅ​កាន់​បណ្តា​ខេត្ត​ផ្សេង​ៗ ឯទៀត​ផង​ដែរ ។

ចំណុច​ផ្លូវបំបែក​អូរ​ពងមាន់​នេះ បើ​មក​ពី​ភ្នំពេញ មក​ដល់​ត្រង់​ចំណុច​ហ្នឹង គេ​អាច​ទៅ​ខេត្តរតនគិរី លើ​ផ្លូវជាតិ​លេខ​៧៨ និង​ខេត្តមណ្ឌលគិរី ផង​ដែរ​។ ចំណែក​ចូល​ទី​រួម​ខេត្តស្ទឹងត្រែង លើ​កំណត់​ផ្លូវជាតិ​លេខ​៧ ទៅ​ដល់​ព្រំដែន​កម្ពុជា​-​ឡាវ និង​ផ្លូវ​មួយ​ខ្សែ​ទៀត​បំបែក​ចេញពី​ខេត្តស្ទឹងត្រែង ទៅ​កាន់​ខេត្តព្រះវិហារ លើ​កំណត់​ផ្លូវជាតិ​លេខ​៩ ។

ដោយ​ផ្អែក​លើ​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់ ទុកជា​សមិទ្ធផល​ក្នុង​ខេត្តស្ទឹងត្រែង នា​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៥ អភិបាល​ខេត្តស្ទឹងត្រែង​លោក សរ សុ​ពុ​ត្រា បាន​អមដំណើរ​លោក​ លឹ​ម ទី​ដេ​នី​ន រដ្ឋ​លេខាធិ​ការ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ចុះ​ពិនិត្យ​ទីតាំង​ចំណុច​ផ្លូវបំបែក​អូរ​ពងមាន់ ក្នុង​ការ​ស្នើ​សុំ​សាងសង់​ចំណុច​នេះ ឲ្យ​ក្លាយជា​រង្វង់​មូល តាម​បែប​រចនា​បទ​វប្បធម៌​ជាតិ ក្នុង​គោលបំណង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទី​នេះ​ផង ។

លោក​អភិបាល​ខេត្តស្ទឹងត្រែង បាន​លើក​ឡើង​ថា ចំំ​ណុ​ច​អូរ​ពងមាន់​នេះ មាន​សារៈសំខាន់​ណាស់ វា​ស្ថិត​ត្រង់​ជា​ចំណុចប្រសព្វ​ធ្វើ​ដំណើរ​ចេញចូល នឹង​ឆ្លងកាត់​បាន​ច្រើន​ខេត្ត ដូច​ជា​ខេត្តស្ទឹងត្រែង ខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និង​ខេត្ត​ព្រះ
វិហារ ជាដើម ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​អភិបាល​ខេត្តស្ទឹងត្រែង លោក​ លឹ​ម ទី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​ទទួល​ការងារ​ស្ថាបនា​ផ្លូវជាតិ​លេខ​៧A ផង​នោះ បាន​ទួល​តាម​ការ​ស្នើ​សុំ​របស់​អភិបាល​ខេត្តស្ទឹងត្រែង ដោយ​សន្យា​ថា នឹង​យក​គម្រោង​រង្វង់​មូល​នេះ ទៅ​ពិភាក្សា​ភ្ជាប់​គ្នា​ជាមួយ និង​ការ​ធ្វើ​ផ្លូវជាតិ​លេខ​៧A តែ​ម្តង ដែល​ក្រុមហ៊ុន​ចិន ជា​ម្ចាស់​ជំនួយ​ក្នុង​ការ​ស្ថាបនា​ផ្លូវជាតិ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ