ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសមួយអាចរួចខ្លួនពីការដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់លោក ត្រាំ

11 ម៉ោង មុន

ប្រទេសអូស្ត្រាលី ៖ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក…

0:00
0:00

ប្រទេសអូស្ត្រាលី ៖ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានយល់ព្រមពិចារណាលើការលើកលែងអូស្ត្រាលីពីការដំឡើងពន្ធ ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមមកពីគ្រប់ប្រទេស។

លោក អាន់ថូនី អាល់បានីស បានប្រាប់អ្នកយកព័ត៌មានថា «បន្ទាប់ពីបញ្ចប់ការសន្ទនាតាមរយៈការហៅទូរស័ព្ទជាមួយលោក ត្រាំ ខ្ញុំបានបង្ហាញពីករណីជាច្រើនរបស់ប្រទេសអូស្ត្រាលីសម្រាប់ការលើកលែងពន្ធ។ ហើយជាលទ្ធផលប្រធានាធិបតីអាមេរិកបានយល់ព្រមថា ការលើកលែងកំពុងស្ថិតក្រោមការពិចារណា»។

ការពិភាក្សារបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីជាមួយលោក ត្រាំ កើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកទី៤៧ បានប្រកាសដំឡើងពន្ធថ្មី ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមមកពីគ្រប់ប្រទេសលើពន្ធដែលមានស្រាប់ ដោយចូលជាធរមានចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ និងចំពេលដែលរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី បានលើកឡើងថា ការនាំចេញដែកថែប និងអាលុយ​មីញ៉ូមរបស់អូស្ត្រាលីទៅកាន់សហរដ្ឋអាមេរិកបានបង្កើតការងារមានប្រាក់ខែខ្ពស់នៅទីនោះ និងជាគន្លឹះសំខាន់សម្រាប់ផលប្រយោជន៍ការពារជាតិរួមគ្នា។

លោក អាល់បានីស បានថ្លែងថា «ខ្ញុំនៅតែមានទំនុកចិត្តថា កិច្ចព្រមព្រៀងមួយអាចនឹងកើតឡើងជាមួយលោក ត្រាំ។ ប្រសិនបើអ្នកក្រឡេកមើលអ្វីដែលយើងសម្រេចបានរួមគ្នារួចហើយនោះ វាគឺជាការចាប់ផ្តើមចំពោះទំនាក់ទំនងរវាងគ្នា»។

ប្រទេសអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក បានដឹកជញ្ជូនផលិតផលដែក និងដែកថែបមានតម្លៃប្រហែល២៣៧លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ និងអាលុយមីញ៉ូមមានតម្លៃ ២៧៥លានដុល្លារក្នុងឆ្នាំ ២០២៤។

រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់កាលពីឆ្នាំមុនថា ដែកថែបកែច្នៃរបស់ខ្លួនត្រូវបានទិញដោយក្រុមហ៊ុនសាងសង់កប៉ាល់យោធាដ៏ធំបំផុតរបស់អាមេរិក ខណៈដែលប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ភាពជាដៃគូនៃកតិកាសញ្ញាការពារជាតិ AUKUS ស្វែងរកការរួមបញ្ចូលគ្នាលើខ្សែសង្វាក់ផ្គត់ផ្គង់ការពារជាតិ៕ ដកស្រង់ ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ