ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកអង្គការអភិរក្សបរិស្ថាន៥នាក់ត្រូវឃាត់ខ្លួនករណីបញ្ជា ទិញសាច់សត្វព្រៃពីពលរដ្ឋយកចែកគ្នា និងគំរា.មទារប្រាក់

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍ជនបទ ដែល​មាន​កាន់​ឯកសារ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​បញ្ជា​ទិញ​សាច់សត្វ​ព្រៃ​ពី​ប្រជាពលរដ្ឋ យក​មក​ចែក​គ្នា​ហូប​អស់ រួច​ហើយ​គំរាម​ទារប្រាក់​ថែម​ទៀត ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ…

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍ជនបទ ដែល​មាន​កាន់​ឯកសារ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​បញ្ជា​ទិញ​សាច់សត្វ​ព្រៃ​ពី​ប្រជាពលរដ្ឋ យក​មក​ចែក​គ្នា​ហូប​អស់ រួច​ហើយ​គំរាម​ទារប្រាក់​ថែម​ទៀត ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ ០៥​នាក់ បញ្ជូន​ទៅ​តុលាការ ។ នេះបើយោងតាមអាវុធហត្ថក្រុងភ្នំពេញបានបង្ហោះមុននេះ ។

កាលពី​យប់ ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ថា​មាន​ករណី​បន្លំ​ធ្វើ​ជា​អ្នកបញ្ជា​ទិញ​សាច់សត្វ​ព្រៃ ហើយ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ជា​អ្នកលក់​នោះ ដើម្បី​គំរាម​ទារប្រាក់​ថែម​ទៀត ករណី​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល និង​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ ចូលរួម​សហការ​ជាមួយ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដំបូល ចុះ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន ០៥​នាក់ ជា​បន្តបន្ទាប់ រួម​មាន ៖ ១.​ឈ្មោះ គង់ សឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ ប្រធាន​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍ជនបទ ២.​ឈ្មោះ ពិន សា​រុំ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ៣.​ឈ្មោះ ប៉ាក សុភាព ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​, ៤.​ឈ្មោះ គាន សំ​អឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​, ៥.​ឈ្មោះ ខៀវ ហុ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ បុគ្គល​ទាំង​០៤​នាក់​នេះ​ជា​បុគ្គលិក​អង្គការ​អភិរក្ស​បរិស្ថាន និង​អភិវឌ្ឍន៍ជនបទ នាំ​យក​មក​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ ដើម្បី​សាកសួរ​ពី​ដំណើររឿង និង​ចាត់ការ​តាម​នីតិវិធី ។

ក្រោម​វិធានការ​ជំនាញ ជនសង្ស័យ​ទាំង​០៥​នាក់ បាន​ឆ្លើយ​សារភាព​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ក្រុម​ខ្លួន​ពិតជា​មានការ​ចាត់តាំង​រៀបចំ​គម្រោង​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​អ្នកលក់​សត្វព្រៃ​ម្នាក់ ដោយ​ចាប់​យក​សត្វ​អណ្ដើក​០៥​ក្បាល ពស់វែក ០១​ក្បាល និង​ពស់​ចាន់​ល្មម ០២​ក្បាល ព្រមទាំង​បាន​គំរាម​ទារប្រាក់​ចំនួន ០៥​លាន​រៀល តែ​ស្ត្រី​នោះ​សុំ​ត្រឹម​ចំនួន ៣០០​ដុល្លារ​អា​មេ​រិ​ក ជា​ថ្នូរ​ឲ្យ​ស្ត្រី​ម្នាក់​នោះ​រួចខ្លួន​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ប្រាកដ​មែន ហើយ​ប្រាក់​ចំនួន​៣០០​ដុល្លារ​នោះ ពួក​ខ្លួន​បាន​ចែក​គ្នា បាន​ម្នាក់​ជាង​២០​ម៉ឺន​រៀល រីឯ​សាច់សត្វ​ដែល​ពួក​ខ្លួន​បាន​ចាប់​នោះ​ពួក​ខ្លួន​យក​ទៅ​ចែក​គ្នា​ហូប​អស់ហើយ ។ កន្លង​មក​មាន​ករណី​បទល្មើស​កើតឡើង ពួក​ខ្លួន​តែងតែ​ទទួលយក​លុយ​ពី​ពួក​ឈ្មួញ​ដែល​បាន​សូកប៉ាន់ ជា​ច្រើន​លើក​ច្រើន​សារ ។

ជនសង្ស័យ​ទាំង​០៥​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ